ព័ត៌មានសិល្បៈ និងកម្សាន្ត

គួរថែរក្សាលិង្គរបៀបណា?

សុខភាពលិង្គគឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់មនុស្សប្រុស ព្រោះវាជួយរក្សានូវសមត្ថភាពនៃការ ឡើងរឹង របស់លិង្គបាញ់ទឹកកាម និងការបន្តពូជ។ បញ្ហាលិង្គអាចអាចប៉ះពាល់ដល់ជីវិតរបស់អ្នកបាន ដូចជាស្ត្រេស ឬមានបញ្ហាក្នុងការទំនាក់ទំនង ព្រមទាំងគ្រោះថ្នាក់ដល់ការទុកចិត្តលើខ្លួនឯងទៀតផង ដូច្នេះចូរស្វែងយល់ពីរោគសញ្ញានៃការមានបញ្ហាលើលិង្គ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារសុខភាពលិង្គរបស់អ្នក។

តើសុខភាពលិង្គមានឥទ្ធិពលអ្វីខ្លះទៅ?
មាន កត្តាច្រើនណាស់ដែលអាចប៉ះពាល់ដល់សុខភាពរបស់លិង្គ ដែលក្នុងមានខ្លះអាចផ្លាស់ប្តូរបាន និងខ្លះទៀតមិនអាចផ្លាស់ប្តូរបានទេ ដូចជា៖

  • រួមភេទដោយមិនបានការពារ៖ អ្នកប្រហែលជាអាចឆ្លងជំងឺតាមការរួមភេទប្រសិនបើរួមភេទមិនបានការពារ។
  • ការរួមភេទ ឬរួមភេទដោយដៃខ្លាំងៗពេក៖ ប្រសិនបើលិង្គត្រូវបត់ចុះភ្លាម ឬកាច់ចុះក្នុងពេលរឹង នោះវានឹងមានការបែកបាក់បាន។
  • ជំងឺបេះដូង និងទឹកនោមផ្អែម៖ ការកាត់បន្ថយលំហូរឈាមច្រើនកើតឡើងដោយសារជំងឺទឹកនោមផ្អែម និងជំងឺក្រិនសរសៃឈាម ដែលវាជាមូលហេតុមួយនាំអោយងាប់លិង្គបាន។
  • ប្រើថ្នាំ ឬព្យាបាលជំងឺអ្វីផ្សេង៖ ការប្រើថ្នាំ ប្រហែលជាប៉ះពាល់ដល់សុខភាពរបស់លិង្គ ដូចជា ការប្រើថ្នាំអង់ទីបីយ៉ូទិចយូរ ធ្វើអោយប្រឈមកាន់តែខ្លាំងនឹងរោគផ្សិត។ ការវះកាត់ក្រពេញប្រូស្តាតចេញ និងជាលិការនៅជុំវិញក្រពេញប្រូស្តាត ដោយសារជំងឺមហារីក ប្រហែលជាអោយអ្នកលេចនោមដោយមិនដឹងខ្លួន និងងាប់លិង្គ។
  • ការជក់បារី៖ ការជក់បារីធ្វើអោយអ្នកប្រឈមនឹងការងាប់លិង្គរហូតដល់ពីរដងឯណោះ។
  • កម្រិតអ័រម៉ូន៖ អតុល្យភាពអ័រម៉ូន ដូចជា កង្វះអ័រម៉ូន Testosterone ឬអ័រម៉ូន Prolactin ច្រើនពេកអាចបណ្តាលអោយអ្នកជំងឺងាប់លិង្គបាន។
  • មានបញ្ហាចិត្តសាស្ត្រ៖ ការបាក់ទឹកចិត្តអាចបណ្តាលអោយបាត់បង់ចំណង់ផ្លូវភេទ។ ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្នុងការឡើងរឹង អ្នកប្រហែលជាអាចបារម្ភថាវានឹងកើតឡើងម្តងទៀត ទើបធ្វើអោយអ្នកថប់អារម្មណ៍ ឬខូចចិត្ត។ រឿងនេះរឹតតែនាំអោយបញ្ហាជាន់លើបញ្ហាហើយ។ ការប៉ះទង្គិចខាងផ្លូវចិត្ត ដូច្នេះមានបញ្ហាតាំងពីក្មេង ពិបាកក្នុងការទំនាក់ទំនង និងបញ្ហារូបសម្បត្តិ សុទ្ធតែអាចអោយឈឺចាប់បានទាំងអស់។
  • បញ្ហាសរសៃប្រសាទ៖ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល គ្រោះថ្នាក់លើខួរឆ្អឹងខ្នង និងខ្នង ជំងឺក្រិនច្រើនកន្លែង និងការវង្វេងស្មារតី សុទ្ធតែអាចប៉ះពាល់ដល់ការចម្លងចរន្តសរសៃប្រសាទពីខួរក្បាល ទៅលិង្គខ្លាំងណាស់ ព្រមទាំងនាំអោយងាប់លិង្គទៀតផង។
  • អាយុច្រើន៖ កម្រិតអ័រម៉ូន Testosterone ថយចុះទាបជាងធម្មតានៅពេលអ្នកមានអាយុច្រើន។ រឿងនេះប្រហែលជានាំអោយចំណង់ផ្លូវភេទថយចុះ ត្រូវការភ្ញោចអោយបានច្រើនដើម្បីអាចអោយលិង្គឡើងរឹងបាន បាញ់ទឹកកាមបានខ្សោយ និងត្រូវការពេលវេលាច្រើនក្នុងការតទៅទឹកទីពីរទៀត។

តើមានបញ្ហាអ្វីខ្លះដែលច្រើនតែកើតមានលើលិង្គបំផុតនោះ?
បញ្ហាដែលប៉ះពាលដល់លិង្គរួមមាន៖

  • បញ្ហានៃការឡើងរឹង ឬបាញ់ទឹកកាម៖ រឿងនេះមានតែងការងាប់លិង្គផង ឬ ពេលលិង្គរឹងហើយបែរ ជាឈឺ ដែលវាហេតុមិនអាចទទួលបានអារម្មណ៍ស្រើបស្រាលពេលរួមភេទឡើយ។ អ្វីដែលគួរអោយបារម្ភទៀតនោះគឺ មិនអាចបាញ់ទឹកកាមចេញ ឆាប់ចេញទឹកកាមពេក ក្រចេញទឹកកាមពេក បាញ់ទឹកកាមឈឺ និងចេញទឹកកាមប្រចាស់ឡើងទៅផ្លោកនោមវិញ។
  • ជំងឺឆ្លងក្នុងពេលរួមភេទ៖ មានជំងឺឆ្លងក្នុងពេលរួមភេទជាច្រើនអាចប៉ះពាល់ដល់លិង្គបានដូចជា ជំងឺឬសក្នុងប្រដាប់ភេទ ជំងឺប្រមេះទឹកបាយ ជំងឺ Chlamydia ជំងឺស្វាយ និងជំងឺប៉េសប្រដាប់ភេទ។ រោគសញ្ញាដែលច្រើនតែកើតមានបំផុតនោះមាន នោមឈឺខ្លាំង ហូរទឹករំអិលពីក្នុងលិង្គ ដំបៅពងបែកលើលិង្គ ឬប្រដាប់ភេទ។
  • បញ្ហាលើស្បែកគ្របក្បាលលិង្គ៖ បញ្ហាមួយដែលឈ្មោះថា Phimosis មានន័យថា ស្បែកគ្របក្បាលលិង្គមិនអាចព្រលាត់ចេញពីក្បាលលិង្គបាន។ បញ្ហា Paraphimosis កើតឡើងនៅពេលស្បែកគ្របក្បាលលិង្គមិនអាចរលាទៅសភាពដើមវិញក្រោយ ពេលព្រលាត់រួច។
  • ជំងឺផ្សេងៗទៀត៖ រោគផ្សិតប្រហែលជាធ្វើអោយមានកន្ទួលក្រហមៗ និងសន្លាកសៗនៅលើលិង្គ។ ការរលាកក្បាលលិង្គប្រហែលបង្កជាការឈឺចាប់ និងមានហូរទឹកដែលក្លិនស្អុយ។ ជំងឺ Peyronie’s គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលមានជាលិកាសន្លាកមិនធម្មតាកើតមាន ក្នុងលិង្គ ហើយប្រហែលជាអោយលិង្គឈឺខ្លាំងទៀតផង។ មហារីកលិង្គជាជំងឺកម្រនឹងកើតមានណាស់។

តើបញ្ហារបស់លិង្គមានរោគសញ្ញាអ្វីខ្លះ?
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអោយបានឆាប់តាមតែអាចធ្វើបានប្រសិនបើអ្នកមានសញ្ញាជា៖
• ស្នាមជាំខ្មៅលើលិង្គ
• ប្រែប្រួលនូវរបៀបបាញ់ទឹកកាម
• ហូរឈាមពេលនោម ឬបាញ់ទឹកកាម
• មានឬស ដំបៅ ឬកន្ទួលនៅពីលើលិង្គ ឬប្រដាប់ភេទ
• លិង្គច្បត់ខ្លាំងដែលអាចធ្វើអោយឈឺចាប់ ឬរំខានដល់ការរួមភេទ
• នោមក្រហាយ
• ហូរទឹករំអិលចេញពីក្នុងលិង្គ

តើខ្ញុំអាចធ្វើអ្វីបានទៅដើម្បីអោយលិង្គមានសុខភាពល្អ?
អ្នកអាចធ្វើអោយសុខភាពលិង្គ និងសុខភាពទូទៅមានសុខភាពល្អបានតាមរយៈ

  • មានការទទួលខុសត្រូវលើការរួមភេទ៖ ចូរប្រើស្រោមអនាម័យ ឬរក្សានូវស្នេហាស្មោះប្តីមួយប្រពន្ធមួយដើម្បីកុំអោយមានជំងឺ ឆ្លងតាមការរួមភេទ។
  • ចាក់វ៉ាក់ស៊ាំង៖ ប្រសិនបើអ្នកមានអាយុ២៦ឆ្នាំ ឬតិចជាងនេះ ចូរពិចារណាចាក់វ៉ាក់ស៊ាំង Human Papillomavirus (HPV) សម្រាប់ការពារជំងឺឬសលើប្រដាប់ភេទ។
  • ហាត់ប្រាណ៖ ការហាត់ប្រាណក្នុងកម្រិតមធ្យមអាចកាត់បន្ថយការប្រឈមនឹងបញ្ហាងាប់លិង្គបាន។
  • អនុវត្តភាពមានអនាម័យ៖ ប្រសិនបើអ្នកមិនបានកាត់ចុងទេ ចូរសម្អាតក្បាលលិង្គអោយជាប្រចាំជាមួយសាប៊ូ និងទឹក។
  • ស្គាល់ថ្នាំដែលប្រើ៖ ចូរពិភាក្សាលើការប្រើប្រាស់ថ្នាំ និងផលរំខានដែលអាចកើតមានជាមួយគ្រូពេទ្យ។
  • យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត៖ ចូរស្វែងរកការព្យាបាលចំពោះការបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។
  • ឈប់ជក់បារី៖ ប្រសិនបើអ្នកជក់បារី ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើគឺការផ្តាច់បារី។
  • កាត់បន្ថយការទទួលទានស្រា និងកុំប្រើថ្នាំ៖ ប្រសិនបើអ្នកស្ថិតនៅក្រោមការប្រើប្រាស់ថ្នាំ និងស្រា មានន័យថា អ្នកប្រឈមកាន់តែខ្លាំងទៅនឹងការរួមភេទហើយ។
  • រួមភេទជាញឹកញាប់៖ ការធ្វើបែបនេះប្រហែលជាអោយអ្នករក្សាបាននូវមុខងាររបស់លិង្គបានល្អ។

ចូរចងចាំថា បញ្ហាលិង្គមួយចំនួនមិនអាចបង្ការបានទេ ប៉ុន្តែការពិនិត្យលិង្គជាប្រចាំអាចជួយអ្នក រកឃើញបញ្ហាដែលកើតមាន លើលិង្គបាន។ ការទៅពិនិត្យជំងឺជាទៀតទាត់ក៏អាចជួយអោយអ្នកប្រាកដដែរថា បញ្ហាលើលិង្គរបស់អ្នកនោះគឺជាអ្វីដែរ។ នៅពេលអ្នកពិបាករកមើលបញ្ហារបស់វា អ្នកក៏មិនត្រូវមានការអៀនខ្មាសអ្វីក្នុងការលើកយកមកនិយាយជា មួយ គ្រូពេទ្យដែរ។

អត្ថបទ៖ Health

មតិយោបល់