ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង វិរៈ និច្ច បង្ហាញមុខគូស្នេហ៍គូជីវិត ដឹកដៃគ្នាថត Pre-Wedding យ៉ាងស្អាត

កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មសាន់ដេ ពិតជាធ្វើ​ឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណ:រូបកញ្ញាបានបើកបង្ហាញមុខគូស្នេហ៍គូជីវិតរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក។

យោងតាមហ្វេសប៊ុកតារាស្រី វិរ: និច្ច ដែលបានបង្ហោះឡើងនេះ កូនកំឡោះមានឈ្មោះថា ខៀវ ពេជ្រ Kheiv Pich កូនកំឡោះមានរូបស្រស់សង្ហា មិនចាញ់តួសម្ដែងប៉ុន្មានទេ ហើយដឹកដៃកូនក្រមុំ វិរ: និច្ច ថតPre-Wedding យ៉ាងស្អាត ។

ម្ដងនេះពិតជាមិនលាក់លៀមតទៅទៀតទេ តារាចម្រៀងស្រីស្អាតរូបនេះ បានបើកបង្ហាញមុខកូនកំឡោះ ឱ្យហ្វេនអ្នកគាំទ្ររំភើបជំនួស ហើយជាពិសេសទៅទៀត គឺក្នុងថ្ងៃពិសេស ចាស់ទុំភ្ជាប់ពាក្យភ្ជាប់សម្តីឱ្យ ក្លាយជា គូដណ្តឹងបំពាក់ចិញ្ចៀន ថែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៀតផង។

 

មតិយោបល់