ព័ត៌មានជាតិ

អ្នកលេងអាប៉ោងមួយកន្លែងនៅក្រុងបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៤២នាទី នៅចំណុចមាត់ស្ទឹង ស្ថិតនៅក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង( ភ្នាល់ អាប៉ោង ) ០១ ករណី និងបាន ធ្វើការនាំខ្លួន មនុស្សចំនួន០៣នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

១-ឈ្មោះ ប៊ុត វ៉ា ភេទប្រុស អាយុ៤៤ ឆ្នាំ មានទីលំនៅ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
២-ឈ្មោះ ណាត នី ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ ឡៅ ប៊ុនហុង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖ -មេអាប៉ោងចំនួន០១គ្រាប់ ,-ចាន សម្រាប់ បង្វិល មេអាប៉ោង ចំនួន ០១,-ធុង ជ័រ ដាក់ ដី សម្រាប់ទ្រចាន អាប៉ោង ចំនួន០១ ,-ផ្តិល ជ័រ សម្រាប់ គ្របមេ អាប៉ោង ចំនួន ០១ ,- កម្រាល ការ៉ុង សម្រាប់ ចាក់ អាប៉ោង ចំនួ ន ០១
– ម៉ូតូចំនួន០២ គ្រឿង​។

បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់