ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីលើកម្រាលព្រំប្រចាំឆ្នាំ ជុំគ្នាធ្វើសន្និសីទសារព័ត៌មានថ្ងៃនេះ

ភ្នំពេញៈ មកទល់ពេលនេះគេកត់សម្គាល់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំរបស់តារាល្បីៗ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់តារាសិល្បៈ និងមហាជន។

ព្រឹត្តិការណ៍នេះនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខាងមុខនៅបរិវេណសាកលវិទ្យាល័យន័រតុន ខណៈដែលនៅរសៀលថ្ងៃទី១២ កញ្ញានេះ តារាសិល្បៈល្បីៗ ក៏នឹងបង្ហាញខ្លួន បង្ហាញចំណាប់អារម្មណ៍ជុំគ្នាជាលើកដំបូងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន។

យោងតាមការបង្ហោះសាររបស់កញ្ញា សុខ ពិសី គឺកញ្ញា និងតារាជាច្រើនដែលស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ នឹងបើកកម្មវិធីសន្និសីទសារព័ត៌មាននៅរសៀលម៉ោង២នេះហើយ នៅបរិវេណសាកលវិទ្យាល័យន័រតុន។ កញ្ញា សុខ ពិសី បានប្រកាសឲ្យអ្នកគាំទ្ររបស់ខ្លួន រង់ចាំចំពោះការបង្ហាញខ្លួនរបស់នាង ដោយសារតែនោះគឺជាព្រឹត្តិការណ៍សប្បុរសធម៌ដំបូងដែលនាងសម្រេចចិត្តចេញមុខដោយផ្ទាល់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោកផាត់ តារារដ្ឋ ស្ថាបនិក Group «គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍នេះជាមួយនិស្សិតពេទ្យរបស់សាកលវិទ្យាល័យន័រតុន បានអះអាងថា ព្រឹត្តិការណ៍សន្និសីទសារព័ត៌មានថ្ងៃនេះ នឹងមានវត្តមានតារាល្បីៗជាច្រើនបង្ហាញខ្លួនដែលលោកបានចាត់ទុកថានេះជាការប្រមូលផ្ដុំតារាល្បីៗជាទ្រង់ទ្រាយធំមិនធ្លាប់មានសម្រាប់ការរៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកម្មវិធីនោះមិនគ្រាន់តែច្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្មភាពដើរលើកម្រាលព្រំយ៉ាងវែងក្រោមក្រសែភ្នែកអ្នកសារព័ត៌មាន និងគាំទ្រយ៉ាងច្រើនកុះករ ដែលត្រូវគេប៉ាន់ប្រមាណថាមិនតិចជាងរាប់ពាន់នាក់នៅក្នុងពិធីនោះ។

លោកថាតារាៗដែលបានសម្រេចចិត្តចូលខ្លួននៅក្នុងពិធីថ្ងៃទី១៧ ខែកញ្ញានោះ រួមមាន កញ្ញាសុខ ពិសី លោកសុគន្ធ ថេរ៉ាយុ លោកឃុន វត្ថា លោករ៉ូលីន កញ្ញាទេព បូព្រឹក្ស លោកម៉ា ច័ន្ទបញ្ញា នាយចឺម កញ្ញាសុន ស្រីពេជ្រ កញ្ញា ឈិត សុវណ្ណបញ្ញា កញ្ញាទឹម រដ្ឋា អ្នកនាងចន ច័ន្ទលក្ខិណា អ្នកនាងសារ៉ាយ សក្ខណា កញ្ញាថន លក្ខិណា អ្នកនាងសឿ សុធារ៉ា កញ្ញាព្រីម លីហ្សា លោកចន ច័ន្ទដារ៉ា លោករតនៈ វិសិដ្ឋ លោកខេន វណ្ណាថាត់ លោកចន អាឡិចហ្សូរ៉ា លោកស៊ិន សុធារិទ្ធ លោកម៉ាដូណា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាស្រីពៅមុខឈើ កញ្ញាមាស សម្ផស្ស កញ្ញាលី ច័ន្ទសីហា កញ្ញាអាលីហ្សា កញ្ញាពេជ្រ អាវីហ្សា អ្នកនាង ឈួន សុវណ្ណឆៃ កញ្ញាតូច ស្រីពេជ្រ លោកគន់ រៀមរតនៈ កញ្ញាដួង ម៉ានិច កញ្ញារស់ សុធាវី លោកជ័យ សុវ៉ាត លោកសន វិជ្ជបុត្រ លោកលី ណូរ៉ា កញ្ញាចាន់ គង់កា កញ្ញាកែ ច័ន្ទកេសី លោករតនៈ ឃីម និងតារាសិល្បៈជាច្រើនរូបទៀត។

យ៉ាងណាមិញ លោកថាតារាសិល្បៈដែលនឹងបង្ហាញខ្លួនក្នុងវេទិកាសន្និសីទសារព័ត៌មានរសៀលម៉ោង២ថ្ងៃទី១២ ខែកញ្ញានេះ គឺមកតែមួយចំនួនក្នុងចំណោមតារាដែលមានឈ្មោះដើរលើកម្រាលព្រំប៉ុណ្ណោះ ដោយលោកបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ទាំងមូលគឺសុទ្ធតែជាតារាល្បី។

ព្រឹត្តិការណ៍លើកម្រាលព្រំដ៏អស្ចារ្យនៅថ្ងៃទី១៧ ខែកញ្ញានោះ ក៏នឹងមានការផ្សាយផ្ទាល់លើផេក Post News Media និង Post Komsan ផងដែរ ដើម្បីឆ្លើយតបនឹងការចង់ដឹងពីអ្នកចូលចិត្តវេទិកាសិល្បៈ ហើយមិនបានចួលរួម ៕

ប្រគុំតន្ត្រីសប្បុរសធម៌1ប្រគុំតន្ត្រីសប្បុរសធម៌2ប្រគុំតន្ត្រីសប្បុរសធម៌3ប្រគុំតន្ត្រីសប្បុរសធម៌4ប្រគុំតន្ត្រីសប្បុរសធម៌5ប្រគុំតន្ត្រីសប្បុរសធម៌6ប្រគុំតន្ត្រីសប្បុរសធម៌7ប្រគុំតន្ត្រីសប្បុរសធម៌8ប្រគុំតន្ត្រីសប្បុរសធម៌9ប្រគុំតន្ត្រីសប្បុរសធម៌10ប្រគុំតន្ត្រីសប្បុរសធម៌11ប្រគុំតន្ត្រីសប្បុរសធម៌12ប្រគុំតន្ត្រីសប្បុរសធម៌13photo_2016-09-11_23-51-04ប្រគុំតន្ត្រីសប្បុរសធម៌15ប្រគុំតន្ត្រីសប្បុរសធម៌16ប្រគុំតន្ត្រីសប្បុរសធម៌17ប្រគុំតន្ត្រីសប្បុរសធម៌18ប្រគុំតន្ត្រីសប្បុរសធម៌19ប្រគុំតន្ត្រីសប្បុរសធម៌20ប្រគុំតន្ត្រីសប្បុរសធម៌21ប្រគុំតន្ត្រីសប្បុរសធម៌22ប្រគុំតន្ត្រីសប្បុរសធម៌23ប្រគុំតន្ត្រីសប្បុរសធម៌24ប្រគុំតន្ត្រីសប្បុរសធម៌25ប្រគុំតន្ត្រីសប្បុរសធម៌26ប្រគុំតន្ត្រីសប្បុរសធម៌27ប្រគុំតន្ត្រីសប្បុរសធម៌28ប្រគុំតន្ត្រីសប្បុរសធម៌29ប្រគុំតន្ត្រីសប្បុរសធម៌30ប្រគុំតន្ត្រីសប្បុរសធម៌31ប្រគុំតន្ត្រីសប្បុរសធម៌32ប្រគុំតន្ត្រីសប្បុរសធម៌33ប្រគុំតន្ត្រីសប្បុរសធម៌34ប្រគុំតន្ត្រីសប្បុរសធម៌35ប្រគុំតន្ត្រីសប្បុរសធម៌36

មតិយោបល់