មានរឿងរ៉ាវប្លែកៗ និងវត្ថុប្លែកចប្លែកៗជាច្រើនដែលយើងមិនបានដឹងនិងមិនបានឃើញជាច្រើន។ វត្ថុខ្លះ បាតុភូតខ្លះដែលយើងជួបប្រទះ ក៏យើងមិនដឹងថាវាជាអ្វី និងមិនទាំងនឹកគិតផងថា វានឹងមានពិតប្រាកដមែននៅលើផែនដីនេះ។ ខាងក្រោមនេះគឺជាគឺជាបាតុភូត និងវត្ថុចម្លែកៗ ដែលពួកយើងនឹងលើកយកមកបង្ហាញអ្នកទាំងអស់គ្នា។
១ . នៅពេលទឹកក្លាយទៅជាទឹកកក…ត្រីទាំងឡាយធ្វើម៉េចនឹងរស់នៅបានទៅ?…ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេស ន័រវេយ៍។

២ . ទោះជាមានឈ្មោះថា “ខ្ទឹមបារាំង” មែន តែ តើលោកអ្នកធ្លាប់ឃើញមើមខ្ទឹមបារាំងដែលធំបំផុតមានទំហំប៉ុនណា? ធំប៉ុនផ្លែម៉ឺឡុងបែបហ្នឹងទេ?

៣ . បណ្ដុំផ្កាកុលាប ដែលលាស់ចេញមកនៅលើទងតែមួយ។

៤ . អ្នកទេសចរដែលទិញផ្លែទុរេននៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី តែពេលពុះវាជាពីរ បែរជាមិនឃើញមានសាច់អ្វីសោះ។

៥ . នេះគឺដុំក្រួសដែលត្រូវបានវះយកចេញពីក្នុងប្លោកនោមអ្នកជំងឺម្នាក់។

៦ . ទូលក់ទឹកស្វ័យប្រវត្តិនៅក្នុងប្រទេសជប៉ុន មានលក់ទឹកដែលមានត្រីមែនទែននៅក្នុងដបទឹក តែតើវាជាទឹកអ្វី?

៧ . នៅពេលដែលខ្សែភ្លើងពីបង្គោលភ្លើងដាច់ធ្លាក់មកឆក់នៅលើដី ធ្វើឱ្យកើតចេញជារូបសិល្បៈម្យ៉ាងដែលមើលទៅគួរឱ្យខ្លាចខ្លាំងណាស់។

៨ . ដើមដំបងយក្ស ហ្សាកួរ៉ូ ដែលមានកម្ពស់ជា 15ម៉ែត្រ ជារុក្ខជាតិពពួកដំបងយក្សដែលធំបំផុត។ មួយដើមនេះដុះឡើងនៅក្នុងរដ្ឋ វ៉ាហាកា ប្រទេស ម៉ិកស៊ិក។

៩ . នេះគឺអណ្ដូងក្រោមទឹកដែលមានឈ្មោះថា “ចាខប់ស៍ វេល” នៅក្នុងរដ្ឋ តិចសាស់ ដែលមានជម្រៅជ្រៅចុះទៅក្រោម 9ម៉ែត្រ តែបើលោកអ្នកមុជទឹកឆ្លងផុតប្រឡោះតូចចង្អៀតដែលបែងជាបន្ទប់ផ្សេងៗនៅខាងក្នុងហើយ វានឹងទៅចប់ក្នុងជម្រៅដែលជ្រៅដល់ទៅ 37ម៉ែត្រឯណោះ។

១០ . មិនបាច់នឹកចម្លែកចិត្តទេ បើសិនជាប្រទះឃើញវត្ថុប្លែកៗទាំងនេះនៅលើឆ្នេរខ្សាច់ ព្រោះវាគឺជា បន្លារបស់សត្វកាំប្រមាសមុទ្រ៕

មតិយោបល់