ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖ ឆ្លាម​វិទ្យា ក្រពើ​វិទ្យា និង មាត់​វិទ្យា​

សាស្ត្រាចារ្យ​ម្នាក់​កំពុង​តែ​ជិះ​លើ​ទូក​មួយ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ​។​កំពុង​តែ​ជិះ​ខ្លួន​ក៏​បាន​សួរ​ទៅ​អ្នក​បើកទូក​ថា​”​ប្អូន​ហ្អា​!!​ប្អូន​សព្វថ្អៃ​ហ្នឹង​មានចេះ​អី​ខ្លះ​ទេ​ដូចជា​ជីវវិទ្យា​,​បរិស្ថាន​វិទ្យា​,​សត្វ​វិទ្យា​,​ភូមិវិទ្យា​រូបវិទ្យា​អី​អត់​ប្អូន​???”​។​បុរស​អ្នក​បើ​ទូក​ឆ្លើយ​ទាំង​ងឿងឆ្ងល់​ថា​”​ខ្ញុំ​ដូចជា​អត់​ចេះ​អា​ណាមួយ​ក្នុង​នេះ​ទេ​បង​”​។​សាស្ត្រ​ចារ្យ​នោះ​នៅ​ជជែស​សួរ​សំណួរដ​ដែលៗ​ច្រើនដង​បែប​ចង់​អួត​ថា​ខ្លួន​ចេះ​មុខវិជ្ជា​នេះ​ទាំងអស់​ប្រាប់​ទៅ​ម្ចាស់​ទូក​តែ​ត្រូវ​បដិសេធ​ហើយ​ចុង​ក្រោយ​ម្ចាស់​ទូក​ក៏​ថែមទាំង​មិន​និយាយ​ឆ្លើយ​ហើយ​បែរមុខ​ចេញ​។​សាស្ត្រាចារ្យ​ឃើញ​ដូចនេះ​រៀង​ចង់​អន់ចិត្ត​ផង​ក៏​និយាយ​បន្ថែម​ថា​”​ឱ​ព្រះ​អើយ !! បើសិនជា​អូន​ស្លាប់​ទៅ​មិន​ចេះ​អីចឹង​សោះ​ដូចជា​គ្មាន​ន័យ​សោះ​តែ​ម្តង​”​។​

​បុរស​ម្ចាស់​ទូក​អន់ចិត្ត​នឹង​ខឹង​យ៉ាងខ្លាំង​។​លុះ​បាន​តែ​បន្តិច​មិនដឹង​មូលហេតុ​អី​ទូក​ក៏​ចាប់ផ្តើម​លេច​ភ្លាម​នោះ​ម្ចាស់​ទូក​សួរ​ទៅ​សាស្ត្រ​ចារ្យ​ថា​”​លោក​ហ្អា​តើ​លោក​ចេះ​ហែល​ទឹក​វិទ្យា គេចខ្លួន​ពី​ក្រពើ​វិទ្យា និង ឆ្លាម​វិទ្យា​អត់​”??​សាស្ត្រាចារ្យ​ឆ្លើយ​ទាំង​ភ័យ​ផង​ថា​ទេ​ខ្ញុំ​អត់​ចេះ​ទេ​!!​រួច​ម្ចាស់​ទូក​ក៏​និយាយ​បន្ថែមទៀត​ថា​ចឹង​អា​ឆ្លាម​វិទ្យា​និង​ក្រពើ​វិទ្យា​នឹង​ហែក​ស៊ី​គូថ​វិទ្យា​ក្បាល​វិទ្យា​ហើយ​លោក​នឹង​ស្លាប់​បាន​ជួប​ស្លាប់​វិទ្យា​ដោយសារ​តែ​មាត់​វិទ្យា​របស់​លោក​ហើយ !!!! ៕​
mban477l

មតិយោបល់