បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City ដែលតែងតែចង់បាននិងតាមចែចង់កីឡាករ Harry Kane កន្លងមកនោះជាក់ស្តែងគឺត្រូវការបន្ថែមលុយប្រមាណជា៥០លានផោន
ទៀតទៅលើសំណើរចាស់ដែលខ្លួនបានផ្តល់ទៅឲ្យ Spurs ។
The Mirror បានអះអាងថា Spurs ដែលមិនសូវចង់លក់ Kane នោះកន្លងមកបានបដិសេធនូវសំណើរជាទឹកប្រាក់ប្រមាណជា១០០លានផោនរួចមកហើយក្រោយចរចាគ្នាជាមួយនឹង Man City ខណៈដែលSpurs នៅតែបន្តឡើងតម្លៃខ្លួនកីឡាកររូបនេះបន្តបន្ទាប់រហូតមក។
មកដល់ពេលនេះ Man City បានបង្ហាញពីជំហថាខ្លួននឹងហ៊ានទៅដល់១២០លានផោនសម្រាប់ Kane ប៉ុន្តែជឿជាក់ថា Spurs នឹងត្រូវការយ៉ាងហោចណាស់១៥០លានផោនបូករួមជាមួយនឹងប្រាក់បន្ថែមជាច្រើនផ្សេងទៀត
ដើម្បីអាចយកកីឡាកររូបនេះចេញពីក្លឹបបាន៕


មតិយោបល់