ព័ត៌មានជាតិ

ខ្សែការពារ Pique បានទទួលរងរបួសស្រាលកាលពីប្រកួតប៉ះជាមួយ Athletic Club

បរទេស៖ កីឡាករខ្សែការពារឆ្នើមវ័យចំណាស់ Piquieនៅក្នុងការប្រកួតកាលពីយប់មិញនេះគឺអាចបង្ហាញវត្តមានប្រកួតតែ ៣០នាទីប៉ុណ្ណោះ មុនពេលដែលគាត់ត្រូវបានប្តូរចេញជំនួសដោយកីឡាករ Ronald Araujo វិញដោយសាររងរបួស។

Gerard Pique ត្រូវបានប្តុរចេញនៅតង់ ទី១ប៉ុណ្ណោះ នៃការប្រកួតរបស់ Barcelona ក្នុងលីគប៉ះនឹងក្រុម Athletic Club ដោយសារតែរបួសសាច់ដុំនិងជំនួសដោយកីឡាករ Ronald Araujo ដែលមានវ័យទើបតែ២២ឆ្នាំ។

ក្រោយចប់ការប្រកួតគ្រូបង្វឹករបស់ក្លឹបលោក Ronald Koeman បាននិយាយថាកីឡាករវ័យ៣៤ឆ្នាំរូបនេះបានទទួលរងរបួសពិតមែនប៉ុន្តែក្នុងលក្ខខណ្ឌស្រាលៗប៉ុណ្ណោះហើយកីឡាករ Pique នឹងនៅតែអាចបន្តធ្វើការហ្វឹកហាត់ជាធម្មតានៅសប្តាហ៍៕

មតិយោបល់