បន្ទាយមានជ័យ ៖ មនុស្សចំនួន០៤នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នោះលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់
១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ
២-គង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ
៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ៦ឆ្នាំ
៤-ឈ្មោះគឹម ធា ភេទស្រី អាយុ៤២ឆ្នាំ
ជនរងគ្រោះទាំង០៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយផ្ងារជើង បណ្តាលឲ្យស្លាប់អ្នកបើកបរ និងអ្នករួមដំណើរសរុបចំនួន០៤នាក់ ។
សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោក ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ





មតិយោបល់