ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រី​ក្នុង​រឿង Fast & Furious សារភាព​ថា​ស្រឡាញ់​ភេទ​ដូចគ្នា​

​តារា​សម្ដែង​ក្នុង​រឿង Fast & Furious នាង Michelle Rodriguez បានបញ្ជាក់​ថា ពិតជា​មាន​ស្នេហា​ភេទ​ដូចគ្នា​ជាមួយនឹង​តារា​បង្ហាញ​ម៉ូដ​អង់គ្លេស នាង Cara Delevingne បន្ទាប់​ពី​ទំនាក់ទំនង​ភេទ​ដូចគ្នា​មួយ​នេះ​លេច​ឮ​យ៉ាង​ខ្លាំង​។​

​មួយ​រយៈពេល​ចុងក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូដ ទាំងពីរ​នេះ​ទៅ​ណា​មក​ណា​ជាមួយគ្នា ព្រមទាំង​បង្ហាញ​ពី​ឥរិយាបទ​មើល​ទៅ​ដូច​ជា​ស្រឡាញ់​ភេទ​ដូចគ្នា ទើបតែ​ពេលនេះ នាង Michelle Rodriguez បាន​ថ្លែង​ប្រាប់ The Mirror ថា​នឹង​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​នឹង Cara Delevingne ប្រមាណ​ជាំ ៦​សប្ដាហ៍​មុន​។​

​មហាជន​ជាច្រើន​មិន​បាន​បន្ទោស​ទៅ​លើ​ស្នេហា​ភេទ​ដូចគ្នា​នេះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​គាំទ្រ និង​ស្ងើចសរសើ​ពី​ភាពក្លាហាន​ដែល​បាន​សម្ដែង​ប្រាប់​ជា​សាធារណៈ​។​

​គួរ​បញ្ជាក់​ផង​ដែរ Michelle Rodriguez បាន​លេចធ្លោរ​ខ្លាំង​ក្នុង​រឿង Fast & Furious និង​រឿង Avatar៕​

00
https://i1272.photobucket.com/albums/y389/domneng/01_zps979c7de9.jpg
https://i1272.photobucket.com/albums/y389/domneng/02_zpscd7372f6.jpg
https://i1272.photobucket.com/albums/y389/domneng/Michelle-Rodriguez_zps25439e7f.jpg
https://i1272.photobucket.com/albums/y389/domneng/Cara-Delevingne_zps44aeea4b.jpg

មតិយោបល់