លោក ជំទាវ ហ៊ុន ស៊ីណាត និងតារាល្បីៗជាច្រើនរូបចូលរួមបុណ្យ ៧ថ្ងៃ ឪពុកម្ដាយ ធារិកា

(ភ្នំពេញ)៖ ផ្អែកតាមការបញ្ជាក់ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំង សុវត្ថិឌី ធារិកា និង កញ្ញាស្រីពៅ ដែល បាន ប្រកាសក្នុងវីដេអូ Live កាល ពីថ្ងៃទី២១ បាន ឲ្យដឹង ថា នៅ ថ្ងៃទី២២ ខែឧសភា គឺជាការប្រារព្ធពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធររបស់ ឪពុកម្ដាយ កញ្ញា សុវត្ថិឌី ធារិកា។

ជាក់ស្ដែង នៅថ្ងៃដំបូង នៃពិធីបុណ្យនេះ ក្រុមគ្រួសារ សព ពិតជា មាន កិត្តិយស ដោយមានការចូលរួមជាពិសេសរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកតែងយកចិត្តទុកដាក់ និងសួរនាំឥតឈប់ពីសុខទុក្ខតារាចម្រៀងវ័យក្មេងរូបនេះ ក្រោយជួបហេតុការណ៍ដ៏អាក្រក់កាលពេល កន្លងទៅ។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *