ព័ត៌មានជាតិ

Kane នៅតែជាអទិភាពជាង ទោះកំពុងមានព័ត៌មានជាមួយនឹង CR7 ក្តី

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាទោះបីជាមានព័ត៌មាននិងមានទំនាក់ទំនងជាមួយនឹងកំពូលកីឡាករ CR7 ក្តីប៉ុន្តែ Man Cityក្រោមការដឹកនាំរបស់លោក Pep Guardiola ត្រូវបានគេជឿជាក់ថានៅតែដាក់ការងារអទិភាពចំពោះខ្សែប្រយុទ្ធ Harry Kane ដដែល។

Man City នឹងត្រូវបំបែកកំណត់ត្រាចាស់ដែលខ្លួនទើបតែធ្វើបានកាលពីពេលបានសម្រេចចិត្តទិញយក Jack Grealish ក្នុងតម្លៃខ្លួនប្រមាណជា១០០លានផោននោះម្តងទៀតតាមរយៈការចំណាយទៅលើកីឡាករ Harry Kane ទោះបីជាប្រធានក្លឹប Spurs លោក Daniel Levy ធ្លាប់បានអះអាងហើយថានឹងមិនលក់ Kaneចេញជាដាច់ខាតក្តី។

គួរឲ្យដឹងដែរថា Man City នៅតែមិនទាន៉អាចស្វែងរកកីឡាករជំនួសតំណែងរបស់ Sergio Aguero ដែលបានសម្រេចចិត្តចាកចេញទៅលេងជាមួយនឹង Barcelona នោះបាននៅឡើយដោយតែងតែមានឈ្មោះ Kane ជាកីឡាករគោលដៅជាប់មកជានិច្ច៕

មតិយោបល់