(ភ្នំពេញ)៖ ថ្វីត្បិតកំពូលតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានសាងគ្រួសារ យ៉ាងមានសុភមង្គលហើយក្តី ក៏តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដដែល។ ជាពិសេសនោះ បទចម្រៀងដែលបានចេញមកជាហូរហែរ សុទ្ធសឹងតែទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។
ក្រៅពីជោគជ័យទាំងការងារសិល្បៈ និងជីវិតគ្រួសារហើយនោហ ងាកមករូបរូបសម្រស់វិញ ក៏អាចនិយាយបានថា ជាការជោគជ័យមួយផ្នែកដែរ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រោះបច្ចុប្បន្ននេះ ទោះមានកូនមួយហើយក្តី តែសម្រស់មិនចាញ់នៅក្រមុំឡើង។ មានមិតខ្លះ និយាយថាតារាស្រីរូបនេះនៅតែរក្សាបានរឹតតែក្មេងជាងវ័យ និងមានភាពស្រស់ស្អាតជាងនៅក្រមុំទៅទៀត ពិសេសអ្នកនាងក៏កាន់តែលេងខ្លួនស៊ីវីល័យជាងមុនផងដែរ។
យ៉ាងណាមិញ នៅថ្ងៃទី២៥ ខែសីហា នេះ អ្នកម៉ាករបស់ ឆលី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួន និងបានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បានឃើញ ការតុបតែខ្លួនរបស់នាង មើលទៅពិតជាប្លែភ្នែកតែម្តង ដោយប្អួនថ្លៃរបស់ថៅ ផលិតកម្មហង្សមាស រូបនេះបាននិង កំពុងឈរកាចរា ពាក់អាវដៃវែង ជាមួយសំពត់ខ្លី ពណ៌លឿង អមដោយ វែនតាខ្មៅ មួយឈុតនេះ មើលទៅពិតជាស្រស់ស្អាតប្លែកខ្លាំងម្តង។ ជាពិសេស ភ្ជាប់ជាមួយរូបភាពនោះ ឱក សុគន្ធកញ្ញា បានសរសេរសារថា «ឡើងផ្សារទិញម្ហូបតោះ»៕
មតិយោបល់