ព័ត៌មានជាតិ

កាហ្សាក់ស្ថានហាមអ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចូលផ្សារទំនើប និងភោជនីយដ្ឋាន នៅថ្ងៃចុងសប្ដាហ៍

(កាហ្សាក់ស្ថាន)៖ អាជ្ញាធរនៃប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី២៥ ខែសីហានេះបានហាមមិនឱ្យប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ COVID-19 ចូលក្នុង
ផ្សារទំនើប, ភោជនីយដ្ឋាន ឬហាងកាហ្វេនៅថ្ងៃចុងសប្ដាហ៍នោះទេ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ។

បើតាមវិធានការខាងលើ អ្នកដែលចង់ចូលផ្សារទំនើប ឬភោជនីយដ្ឋាន ត្រូវតែបង្ហាញបណ្ណចាក់វ៉ាក់សាំង ឬការស្កែនទិន្នន័យលើទូរស័ព្ទដៃដើម្បីបញ្ជាក់ពីបានចាក់វ៉ាក់សាំង ឬមានតេស្ដលទ្ធផលតេស្ដអវិជ្ជមាន ឬក៏ទើបជាសះស្បើយពី COVID-19 ជាមុនសិន។

កាហ្សាក់ស្ថាន មានអ្នកឆ្លង COVID-19 សរុប ៨២៣,១៨៩នាក់ ក្នុងនោះស្លាប់ ៨,៦៤៣នាក់ ខណៈប្រជាជន ៥.១លាននាក់ ឬស្មើនឹងមួយភាគបួននៃប្រជាជនសរុបរបស់ខ្លួនបានចាក់វ៉ាក់សាំងគ្រប់ដូស៕

ប្រភព៖ Reuters

មតិយោបល់