ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត លុចស៊ីស 570 និងម៉ូតូ បណ្ដាលឲ្យ ២នាក់ ម្ដាយកូនស្លាប់យ៉ាងអាណោចអាធ័ម

កំពត: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ឃុំនរាយ ស្រុកឈូក ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត លុចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា TY-LH-22 អ្នកបើករមិនស្គាល់ និងម៉ូតូម៉ាក ឌ្រីមសង សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពត 1K-9421 អ្នកបើក និងរួមដំណើរស្លាប់ ១/ឈ្មោះ ឡុង ផល អាយុ ៥២ឆ្នាំ។ ២/ឈ្មោះ ទូច ណុល អាយុ ១៩ឆ្នាំ ទាំងពីរនាក់ជាម្ដាយកូននឹងគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី និងស្វែងរកសាច់ញាតិសព ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់