ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកបក្ខពួក៤នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីកាច់កម៉ូតូបានសម្រេច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ទៀត ត្រូវបានម្ចាស់់ម៉ូតូតាមឃាត់ខ្លួនបានម្នាក់ វាយទ្រោមខ្លួនរងរបួសធ្ងន់ បន្ទាប់ពីចូលទៅកាច់កម៉ូតូចតទុកនៅមុខផ្ទះបានសម្រេច នៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ ។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះដែរ កើតឡើងកាលពីវេលាម៉ោង០២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី លន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាក ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកស្គុបពី ពណ៌ស មួយគ្រឿង ទៅធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន វិរះប៊ុនថាំ រួចក៏បានចតម៉ូតូនៅខាងមុខក្រុមហ៊ុន ដើរចូលទៅខាងក្នុង មួយសន្ទុះក្រោយមក ខណ:ពេលដែលគាត់បានដើរចេញពីក្នុងក្រុមហ៊ុនមកវិញ ស្រាប់តែមិនឃើញម៉ូតូក៏បង្កការភ្ញាក់ផ្អើលតែម្ដង បន្ទាប់មកម្ចាស់ម៉ូតូក៏បាននាំគ្នាជិះតាមរក រហូតដល់ចំណុចស្ដុបអូរបែកក្អម ផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូស្ដុបពីដូចជាម៉ូតូរបស់ខ្លួន ក៏ជិះប្រដេញតាមក្រោយ រហូតមកដល់សាលាអនុវត្ត ក៏ជិះបំបុកធាក់ទៅលើជនសង្ស័យ បណ្តាលឲ្យដួលរួចឃាត់ខ្លួនបានម្នាក់ ចំណែកឯបក្ខពួក៤នាក់ទៀត បានផ្លោះចូលរបងសាលាអនុវត្តរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកក៏ម្ចាស់ម៉ូតូរាយការណ៍ ទៅសមត្តកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់៣ ចុះមកជួយអន្តរាគមន៍ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះមកដល់ធ្វើការសួរនាំម្ចាស់ម៉ូតូ ដោយជនសង្ស័យបានលួចម៉ូតូ ចេញពីម្តុំផ្សាកណ្តាល បន្ទាប់មកក៏សមត្ថកិច្ចខណ្ឌទួលគោក ទំនាក់ទំនងទៅខាងខណ្ឌដូនពេញ ឲ្យចុះមកឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់