ឈ្នះអស់មាសត្រូវ! គង់ ចាន់ស្រីមុំ លេងស្ទីលសក់បែបនេះ អមដោយម៉ូតខោអាវលេចលើលេចក្រោម បង្កការចាប់អារម្មណ៍មិនស្ទើរ

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ហើយថា អ្នកម៉ាក់វ័យក្មេង សម្រស់ស្រស់សោភា សាច់សខ្ចីដូចបណ្តូរចេក គង់ ចាន់ស្រីមុំ ជានិច្ចកាល គឺតែងតែបង្ហោះស្ទីលតុបតែងខ្លួនប្លែកៗ អមដោយការច្នៃប្រឌិតខ្ពស់ មិនថាម៉ូតសក់ សម្លៀកបំពាក់ ឬការផាត់មុខនោះឡើយ។ ជាក់ស្តែង នៅពេលនេះពិធីការិនីល្បីល្បាញ គង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពថ្មីៗទៀតហើយ ជាមួយម៉ូតសក់ប្លែក មិនធ្លាប់ឃើញពីមុនមក។

អ្នកនាង គង ចាន់ស្រីមុំ បានធ្វើមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើពីរូបនាងមិនដាចពីមាត់ នៅពេលដែលរូបនាង បង្ហាញរូបរាងដ៏សែសស្រឡូន សដូចសឡី ជាមួយនិង ការលេងស្ទាយប្លែកៗ ក្នុងការតុបតែងខ្លួនរបស់អ្នកនាង បានធ្វើឱ្យមហាជន ក៏ដូចជាមិត្តរួមសិល្បៈ មានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះរូបនាងបាន តុបតែងមុខ និងធ្វើម៉ូតសក់ក្រងជាប់ក្បាល និងចងលើកឡើងឆ្កឹងដូចដៃមឹកប្លែកពីគេតែម្តង។

គួរជម្រាបថា អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានគេស្គាល់ថា ជាតារាស្រីមួយរូប ដែលតែងតែមានគំនិតច្នៃប្រឌិត ជានិច្ច ក្នុងការតុបតែងខ្លួន និងតែងតែមានលក្ខណៈខុសប្លែកពីតារាផ្សេងៗ ប៉ុន្តែ ភាពខុសប្លែងនោះ រឹតតែធ្វើឱ្យ អ្នកនាងកាន់តែមានភាពលេចធ្លោ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *