(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាបង្ហាញម៉ូតដ៏លេចធ្លោរ អតីតបវរកញ្ញា Miss Universe ២០១៨ ដែលបានវិវត្តន៍ខ្លួនទៅជាតារាសម្តែង គឺ កញ្ញា រឿន ណាត ហាក់បញ្ចេញភាពសិចស៉ីជាញឹកញាប់ ធ្វើឲ្យបុរសៗមួយចំនួនស្ទើរទប់អារម្មណ៍មិនជាប់ ក្នុង សម្លៀកបំពាក់ ខោខ្លី និង បង្ហាញ គល់ភ្លៅ កំឡុងពេល នាង ទៅ កម្សាន្ត មាត់សមុទ្រ ។ ក្រៅពីរូបភាពសិចស៉ី បង្ហាញពីដងខ្លួនដ៏ស្រឡូន នាងក៏បានរំលេចសម្រស់ក្នុងឈុតសម្លៀកបំពាកផ្សេងៗទៀតដែរ ទាំងឈុតប្រពៃណី ឈុតកូនក្រមុំ និងឈុតរូបអមដោយការច្នៃម៉ូតថ្មីៗជាដើម។
កាលពីយប់មិញនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨កញ្ញា រឿន ណាត បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងឈុតពណ៌ទឹកសមុទ្រចែងចាំង ឆ្លុះស្បែកឡើងសខ្ចីដូចបណ្ដូលចេក សម្ញែងល្វែងលើឡើងមូលក្បំទាក់ទាញតែម្ដង ជាពិសេសកាច់ស្ទីល លែងទឹកមុខញញឹមបែបផ្អែមល្ហែមរាយមន្តស្នេហ៍ ដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយទប់ចិត្តស្រឡាញ់មិនបានឡើយ។
យ៉ាងណា រូបភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែកនេះ ត្រូវបាន រឿន ណាត មានភ្ជាប់ជាមួយសំណេរខ្លីថា «ជិតដល់ថ្ងៃឡើងអាយុមួយឆ្នាំទៀតហើយ មិនចង់ចាស់ទេ»។ ជាមួយគ្នានោះ គេក៏ឃើញមានហ្វេនៗជាច្រើន បានជញ្ជក់មាត់ស្ញប់ស្ញែងសម្រស់អាយដលរបស់ខ្លួនជាខ្លាំង ដោយមានអ្នកខ្លះបានខមិនកោតសរសើរ និងបង្ហាញក្ដីស្រឡាញ់ចេញពីបេះដូងថា«ស្អាតខ្លាំងណាស់សំណព្វបេះដូងខ្ញុំអើយ»៕








មតិយោបល់