(កាប៊ុល)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានព្រមានសាជាថ្មីឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្ថិតនៅតាមច្រកចូលអាកាស យានដ្ឋានត្រូវចាកចេញជាបន្ទាន់ ដោយសារតែបារម្ភពីការវាយប្រហារភេរវកម្ម។
បើតាមស្ថានទូតអាមេរិក ពលរដ្ឋអាមេរិកត្រូវចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន និងត្រូវចៀសវាងផងដែរការប្រមូលផ្ដុំគ្នានៅតាមច្រកចូលអាកាស យានដ្ឋាន។
ការព្រមានបែបនេះកើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកអះអាងថាអាចនឹងមានការវាយប្រហារភេរវកម្មជាថ្មីទៀត ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៩២នាក់ក្នុងនោះរួមមាន ទាហានអាមេរិក ១៣នាក់៕
ប្រភព៖ AFP
មតិយោបល់