(កាប៊ុល)៖ មនុស្ស ៩នាក់ដែលជាសមាជិកក្នុងគ្រួសារតែមួយត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យន្ដហោះដ្រូន អាមេរិក លើរថយន្ដមួយគ្រឿងនៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។
សាក្សីម្នាក់ដែលជាសាច់ញាតិគ្រួសារជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មាន CNN ថានៅក្នុងចំណោមជនរងគ្រោះទាំង ៩នាក់ខាងលើ ក្នុង នោះមានកុមារ៦នាក់ ហើយអ្នកមានអាយុតិចជាងគេគឺក្មេងស្រីម្នាក់មានអាយុ ២ឆ្នាំ។ បើតាមយោធាអាមេរិក ការវាយប្រហារតាមផ្លូវអាកាសនេះធ្វើឡើងនៅក្នុងតំបន់ Khaje Bughra នៃរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើរថយន្ដមួយគ្រឿងដែលពួកគេសង្ស័យថាមានបង្កៃគ្រាប់បែក។
ប៉ុន្តែ សាច់ញាតិគ្រួសារជនរងគ្រោះខាងលើដដែល បាននិយាយទាំងទឹកភ្នែកថាជនរងគ្រោះទាំងអស់សុទ្ធតែជាជនស៊ីវិលធម្មតា មិនមែនជាពួកគេ ISIS នោះទេ៕
មតិយោបល់