មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញតារាចម្រៀងស្រី ទិត្យ សុធារី បែកបាក់ស្នេហាជាមួយសង្សារមានធ្លាប់ជាតារាហ្វេសប៊ុក ជនិន្ទ្រ អរុណរស្មី ប៉ុន្មានថ្ងៃមុននោះ។ មិនយូរប៉ុន្មានក៏ស្រាប់តែបានឃើញតារាហ្វេសប៊ុករូបនោះធ្វើការឡាយវីដេអូទាំងទឹកភ្នែកហូរច្រាក់ ឈឺចិត្តស្អិតទ្រូងខ្លាំងរហូតដាច់ចិត្តទាញកន្រ្តៃកាត់សក់ចោលខ្ទេច បង្ហាញពីចិត្តស្មោះចំពោះអតីតសង្សារ ។
យ៉ាងណាមិញ តារាស្រី ទិត្យ សុធារី វិញ ក្រោយឃើញអតីតសង្សារឡាយវីដេអូយំគគ្រូកបែបនេះ ភ្លាមនោះ ក៏បានឃើញរូបនាង បានចូលទៅខមមិនពីក្រោមវីដេអូជាបន្តបន្ទាប់ ជាមួយនិងចិត្តអន្ទះសារខឹងសម្បារយ៉ាងខ្លាំង ដែលបានឱ្យដឹងថារូបនាង បានប្រាប់ឱ្យអតីតសង្សារបិទការឡាយភ្លាមៗ ព្រមទាំងធ្វើការខលទៅ លោកជាច្រើនដងទៀត តែបែរជាលោកមិនលើកសោះ ដោយបន្តឡាយវីដេអូយំរៀបរាប់លើបណ្ដាញសង្គមដដែល ។
កញ្ញា ទិត្យ សុធារី ដែលគេស្គាល់ថា ជាតារាចម្រៀងស្រីមានសំឡេងពីរោះនៅក្នុងក្រុមលោក យ៉ែម សំអូន បានបង្ហោះបញ្ជាក់បែបនេះថា «អាក្រក់ល្អសរខ្មៅ ទុកឲ្យទេវតាជាអ្នកសម្រេចចុះ ខ្ញុំមិនLive ខ្ញុំមិនមែនអ្នកលក់អនឡាញខ្ញុំមិនចង់ល្បី ជាមួយហ្នឹងរឿង ឥតប្រយោជន៍ អ្នកណាស្អប់ហើយគិតអាក្រក់លើខ្ញុំ សូម unfollowរឺក៏ប្លក់ខ្ញុំចោលទៅ ពួកអ្នកមិនដឹងរឿងផ្ទៃក្នុងពួកខ្ញុំទេ ឈឺឆ្អាលនាំតែបាបកម្មទេណា ជនិន្ទ្រ អរុណ រស្មី អ្នកអាចយកភាពឆ្កួតៗដែលអ្នកសាងដាក់ខ្ញុំទាំងអស់ ទៅឡាយយក Views បាន ប៉ុន្តែអ្នកមិនអាចយកអនាគត់ខ្ញុំទៅបំផ្លាញបានទេ គ្មានមនុស្សស្រីណាគេយក មនុស្សដែល ទន់ជ្រាយ សាំញ៉ាំ តាប៉ែ អួត កុហក់គ្រប់រឿង យកមកធ្វើជាគូនោះទេ។ អ្នកខុសដាក់ខ្ញុំច្រើនសា អ្នកតែងតែធ្វើឡប់ៗគម្រាមខ្ញុំ ខ្ញុំក៍លើកលែងព្រោះអាណិតហើយសង្ឃឹមថាអ្នកនិងកែរ តាមនៅតែដដែល អ្នកធ្វើខុសហើយមកសុំមនុស្សស្រីប្រហែលខ្ញុំបែក អោយខ្ញុំលុបអ្វីដែលពាក់ពន្ធ័និងអ្នកចោល ខ្ញុំក៍លុប តែហេតុអ្វីអ្នក យករូបខ្ញុំទៅផុសដូចគ្មានរឿងអីចឹង រួចហើយLive ទង្វើមិនថ្លៃថ្លូរ យករូបខ្ញុំធ្វើជាប្រធានបទ ក្នុងការLive អោយគេគិតថាខ្ញុំ ធ្វើបាបអ្នក នេះខ្ញុំមិនដឹងអ្វីទាំងអស់ អ្នកជាអ្នកធ្វើបាបខ្លួនឯងតើ មិចខ្ញុំជាអ្នកខុសទៅវិញ ខ្ញុំសូមអង្វរណា ឈប់បង្ករឿងទៀតទៅ អាណិតខ្ញុំនិងគ្រួសារខ្ញុំផង សង្ឃឹមថា អ្នកបានអានហើយក៍យល់ពីខ្ញុំសូមអរគុណ»៕
មតិយោបល់