(ភ្នំពេញ)៖ កញ្ញា វ៉ាន់ នីឡា ដែលទស្សនិកជនស្គាល់ថា ជាកូនស្រីបង្កើតរបស់លោកតា វ៉ិចទ័រ ហាក់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនោះសម្រស់របស់នាងកាន់តែលេចធ្លោរ និងប្លែកភ្នែកខ្លាំង ពេលគ្រងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាហេតុធ្វើឲ្យតារាកំប្លែងវ័យក្មេងរូបនេះ ក្រៅពីជោគជ័យអាជីពកំប្លែកហើយនោះ ក៏ត្រូវប៉ាន់ខ្លាំងក្នុងការថតស្ពតសំអាងការផងដែរ។
ម្សិលមិញនេះ តារាកំប្លែងស្រីវ័យក្មេងកញ្ញា នីឡា បានបង្ហោះរូបភាពជាច្រើនសន្លឹក គ្រងនូវឈុតកូនក្រមុំបុរាណយ៉ាងស្រស់ស្អាត តុបតែងមុខយ៉ាងស្រទន់មានមន្តស្នេហ៍ កែវភ្នែកមុតថ្លាទាក់ទាញ គួបផ្សំជាមួយឈុតគ្រឿងអលង្កាភ្លឺផ្លែកស្អេកស្កះ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែនតែម្ដង។
យ៉ាងណា រូបភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែករបស់កូនស្រីបណ្ដូលចិត្តអ្នកដឹកនាំកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោកតា វ៉ិចទ័រ រូបនេះ ក៏ត្រូវបានសាម៉ីខ្លួនមានភ្ជាប់ជាមួយសំណេរខ្លីបែបកំប្លែងបន្តិចថា «ស្អាតដូចស្រី»។ ជាមួយគ្នានោះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍ទៅលើសម្រស់ និងភាពស្រស់ស្អាតបែបនារីខ្មែររបស់ នីឡា ជាខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្របានជញ្ជក់មាត់សរសើរព្រមៗគ្នាថា«ស្អាតយ៉ាងហ្នឹងលោកអើយ»៕
មតិយោបល់