ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez ជាប់សង្ស័យថា​ ជាស្រីលួចលាក់របស់ Brad Pitt

បរទេស: យោងតាមការចេញផ្សាយរបស់គេហទំព័រ វៀតណាម kenh14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា Angelina Jolie មានក្ដីព្រួយបារម្ភចំពោះអត្រា ញ៉ែស្រីប្រចាំឆ្នាំរបស់ Brad Pitt ។ នាងបានស្រាវជ្រាវទិន្នន័យរូបភាពក្នុងទូរស័ព្ទដៃស្វាមីរបស់នាងឡើងវិញ ក្នុងនោះឃើញមានរូបថត Selena Gomez និងរូបថតនារីៗជាច្រើននាក់ទៀត នៅក្នុងទូរស័ព្ទដៃរបស់ប្តីនាង។

ទស្សនាវត្តី OK! បានពោលសម្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះថា ” Angelina មិនយល់ទាល់តែសោះ ហេតុអ្វីបានស្រីៗចង់ណាត់ជួបប្ដីរបស់នាង ហើយប៉ុន្តែ ហេតុអ្វីបានជា Brad មានរូបថតស្រីៗអស់ទាំង នោះ? នាងមិនអាចយល់ទេឬ ថា Brad ធ្វើរឿងអ្វីខ្លះជាមួយពួកគេ ។

គួរបញ្ចាក់ផងថា Selena Gomez មិនទាន់បានចេញមុខបកស្រាយករណីសង្ស័យនេះនៅឡើយទេ ម្យ៉ាងវិញទៀតនាងក៏មានជាប់ពាក់ព័ន្ធនឹងពាក្យចរចាមអារាមចោទថា នាងត្រូវបានគេស្ដីបន្ទោស នៅក្នុងកម្មវិធី ពានរង្វាន់តារាអូស្ការ ពីរឿង Angelina ប្រច័ណ្ឌនិងនាងទាក់ទងប្តីខ្លួន គឺ Brad Pitt៕

untitled

មតិយោបល់