(ភ្នំពេញ)៖ កញ្ញា រ៉ាប៊ី ត្រូវបានគេចាត់ទុកថាជា តារាចម្រៀងវ័យក្មេង ដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន ជាពិសេសក្នុងប្រភេទបទចម្រៀង ញាក់កន្រ្ដាក់អារម្មណ៍។ បទចម្រៀងជាច្រើនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន រូបនេះបានល្បីសុះសាយ រហូតមានគេយកទៅរាំ cover ដល់ក្រៅប្រទេស ថែមទៀតផង។ ឈប់និយាយពីស្នាដៃចម្រៀង យើងងាកមកសម្រស់របស់ តារាវ័យក្មេងរូបនេះ វិញក៏ទាក់ទាញមិនធម្មតាដែរ ជាពិសេសលេចធ្លោរខ្លាំងពេលស្លៀកពាក់ឈុតសម័យថ្មី។
តារាចម្រៀងស្រីក្នុងទ្រនំថោន ម្ចាស់បទញាក់ដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន គឺបទ «មាន់ស្រែ» កញ្ញា រ៉ាប៊ី នរណាៗក៏ដឹងដែរអំពីប្រជាប្រិយភាពរបស់នាង ជាពិសេសនោះ គឺរូបសម្រស់ស្រស់ស្អាតខ្លាំង វ៉ាដាច់អស់តារាស្រីជាច្រើនក្នុងវិស័យសិល្បៈ។ ជារឿយៗតារាចម្រៀងស្រីរូបនេះ តែងបង្ហោះរូបភាពលេងស្ទីលខ្លួន ឈរកាច់រាង បង្ហាញមហាជនអ្នកគាំទ្រស្ទើររាល់ថ្ងៃ ហើយរូបភាពរបស់នាងស្ទើតែទាំងអស់សុទ្ធតែទទួលបានការចុច Like យ៉ាងច្រើនផងដែរ។
ដោយឡែក នៅលើទំព័រហ្វេសប៊ុករបស់ រ៉ាប៊ី ក៏មិនខុសគ្នាពីពេលមុនៗដែរ ដោយនាងបានបង្ហោះរូបភាពលេងស្ទីលសម្លៀកបំពាក់ បែបសាមញ្ញ តែស្រស់ស្អាតខ្លាំង ដែលធ្វើឲ្យក្រុមកន្លង់ៗអាចនឹងឈ្លក់វង្វេង ប្រសិនបើបានឃើញហើយ។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះក៏បានពោលពាក្យមួយឃ្លាហាក់ចង់លើកទឹកចិត្តខ្លួនឯងថា «បង្កើតក្ដីសុខឲ្យខ្លួនឯង ទើបបានសុខដរាបទៅ»៕
មតិយោបល់