បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ភ្លៀងធ្លាក់០១មេធំរយៈពេលជាង០១ម៉ោង នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មានផ្ទះប្រជាពលរដ្ឋភាគច្រើនរស់នៅសង្កាត់ព្រះពន្លា ក្នុងភូមិ៣ ត្រង់ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍បានលិចដោយសារតែទឹកភ្លៀងស្ទះលូ ដែលកន្លែងខ្លះផ្ទះលិចកន្លះម៉ែត្រ ខ្លះទៀតលិច០១ម៉ែត្រ ចំណែកទ្រព្យសម្បត្តិ យកមិនទាន់ត្រូវខូតខាតអស់ទាំងស្រុង ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យលិចនៅចំណុចសំខាន់ៗនៅជុំវិញទីរួមខេត្តលិចគ្រប់ច្រក ល្ហក ពិសេសចំណុចម្តុំ ផ្សារសិរីសោភ័ណ…
មតិយោបល់