ចាប់តាំងពីរៀបការមានគ្រួសារតារាចម្រៀងស្រីជួរមុខនៅហង្សមាស ឱក សុគន្ធកញ្ញា មានគម្រោងនឹងយកកូនជាបន្តបន្ទាប់ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពីព្រោះនាងនិងគ្រួសារ ស្រឡាញ់ និងចង់បានកូនច្រើន។ ពេលនេះកូនប្រុសជាទីស្រឡាញ់របស់នាងមានវ័យ ២ ឆ្នាំហើយ ថែមទាំងគួរឱ្យស្រឡាញ់ផងដែរ ល្មមដល់ពេលដែលនាងត្រូវយកកូនម្នាក់បន្ថែមទៀតតាមគម្រោងហើយ សូម្បីតែអ្នកគាំទ្រក៏ទន្ទឹងរងចាំ ឃើញតារាចម្រៀងរូបនេះយកកូនបន្ថែមផងដែរ ។
អ្នកគាំទ្រជាច្រើននៅតែសួរសំណួរដដែលៗទៅកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ថាតើពេលណានាងយកកូនទី ២ ? សំណួរនេះត្រូវបានតារាចម្រៀង ឱក សុគន្ធកញ្ញា បញ្ជាក់ទៅកាន់អ្នកគាំទ្រខ្លួនថា ក្នុងពេលនេះនាងមិនអាចយកកូនទី ២ តាមគម្រោងដែលគ្រោងទុកបានទេ ដូចដឹងស្រាប់ហើយថា ជំងឺកូវីដ ១៩ នៅពុំទាន់ធូស្រាល ម្យ៉ាងវិញទេ ការពពោះក្នុងសម័យកាលនេះជួបនូវការលំបាកច្រើន ទើបនាងសម្រេចចិត្តពន្យាពេលវេលាសិន បើស្ថានភាពជំងឺកូវីដ ១៩ មានការធូស្រាលនាងនឹងយកកូនជាបន្តបន្ទាប់ ។
មួយរយៈចុងក្រោយនេះតារាចម្រៀង ឱក សុគន្ធកញ្ញា មិនសូវមមាញឹកនៅក្នុងការងារសិល្បៈដូចកាលពីមុនឡើយ សូម្បីតែឡើងឆាតតន្រ្តីក៏ត្រូវផ្អាកទាំងស្រុង ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ ប៉ុន្តែជាញឹកញាប់អ្នកនាងតែងតែចំណាយពេលវេលាឡាយវិដេអូជាមួយកូនប្រុសរបស់ខ្លួនដើម្បីជជែកកម្សាន្តជាមួយអ្នកគាំទ្រ ៕
មតិយោបល់