ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សចំនួន០៣នាក់រងរបួសធ្ងន់ នៅខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃច័ន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជាបួន មុខផ្ទះពេទ្យនាង ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូ ០១ករណី បណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន០៣នាក់ គ្មានរបួសចំនួន ០១នាក់ អ្នកបើកបរម៉ូតូឈ្មោះ ហាន សុគា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាលបើកបរម៉ូតូម៉ាក HONG Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន 1C-9064 ខូចខាតធ្ងន់ ។

អ្នករួមដំណើរឈ្មោះ អាន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់ (បាក់ជើងស្តាំ) ។ អ្នករួមដំណើឈ្មោះ តុ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន របួសធ្ងន់(បាក់ជើងស្តាំ) ។ អ្នកបើកបររថយន្តឈ្មោះ ហង្ស សារេត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង គ្មានរបួស បើកបររថយន្តម៉ាកCamry ពាក់ផ្លាកលេខបាត់ដំបង2B-1596ខូចខាតស្រាល។

មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្ស បើកបរបត់ឆ្វេងមិនមើលឧបសគ្គពីខាងក្រោយ ។

ករណីខាងលើនេះកម្លាំងជំនាញ បានរក្សាវត្ថុតាងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

មតិយោបល់