ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្វើនារីៗខកចិត្តមិនស្ទើរ ! តារាឯកប្រុស Lee Min Ho ធ្លាយដំណឹងស្នេហ៍៥ខែជាមួយតារាស្រីម្នាក់នេះបាត់

តាមរយ:សារព័ត៌មាន Teenee បានចេញនៅថ្ងៃទី៣១ ខែសីហា នេះ បានឱ្យដឹងថា គេហទំព័រព័ត៌មាន DISPATCH បានបញ្ចេញព័ត៌មានយ៉ាងក្ដៅគគុករបស់តារាសម្ដែងឯកប្រុស Lee Min Ho ឱ្យដឹងថា លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាស្រី Yeon Woo ដែលមានធ្លាយរូបភាពបណ្ដើរគ្នាយ៉ាងត្រសងចេញពីភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសកូរ៉េ។

គេហទំព័រ DISPATCH នេះ បានអះអាងថា តារាប្រុសស្រីមួយគូនេះបានលួចបណ្ដើរគ្នា ហើយធ្វើឱ្យអ្នកសារព័ត៌មានឃ្លាំមើលឃើញអស់រយ:ពេល ៥ខែមកហើយ។ អ្នកទាំងពីរឧស្សាហ៍បណ្ដើរទៅរោងភាពយន្ដ កន្លែងលេងហ្គេម និងភោជនីយដ្ឋាន ដែលមើលមានសេចក្ដីសុខយ៉ាងខ្លាំងក្នុងការបង្កាត់ទំនាក់ទំនងស្នេហានេះឡើង។ ហើយមាននៅពេលខ្លះ ពួកគេទាំងពីរនាក់បានសម្ងំនៅក្នុងផ្ទះតែពីរនាក់ ដើម្បីរក្សាគម្លាតសង្គម។

បើតាមការបកស្រាយរបស់ក្រុមហ៊ុនផលិតកម្ម MYM Entertainment អ្នកគ្រប់គ្រងតារាឯកប្រុស Lee Min Hoo បានច្រាណចោលព័ត៌មានដែលចេញផ្សាយខាងលើនោះទាំងស្រុង ដោយបកស្រាយថា រូបភាពបែកធ្លាយដែលមាននៅលើទំព័រព័ត៌មាននោះ គឺជាការបណ្ដើរគ្នាលក្ខណ:មិត្តភក្ដិក្នុងសិល្ប:តែប៉ុណ្ណោះ ហើយអ្នកទាំងពីរគ្មានទំនាក់ទំនងស្នេហាអ្វីនឹងគ្នាឡើយ។

តែទោះជាយ៉ាងណាក៏ដោយ គេបានដឹងថា មហាជនអ្នកគាំទ្ររបស់លោក Lee Min Ho នៅតែមិនទទួលយកការបកស្រាយរបស់ MYM Entertainment ព្រោះនោះជាទម្លាយរឿយរបស់អ្នកសិល្ប:ទៅហើយ ដោយមិនប្រកែក៕

មតិយោបល់