(ភ្នំពេញ)៖ តើប្រិយមិត្តអ្នកអាន ភ្លេចមុខ នាយ ទុយ ហើយឬនៅ? ប្រហែលជាមានទស្សនិកជនភាគច្រើនណាស់ ដែលមិនទាន់ភ្នែកមុខតារារូបនេះ ហើយរឹងតែចង់ដឹងថែមទៀត ពីបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់តារារូបនេះ ជាពិសេសតើខ្សែជីវិតរបស់ នាយ ទុយ ទៅជាយ៉ាណាហើយ។
ជាការពិត តារាសម្តែងនិង ជាពិធីករធ្លាប់ល្បីឈ្មោះ លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ មិនបង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈឡើយ ព្រោះតែបញ្ហាមួយចំនួនបានកើតឡើងចំពោះរូបលោក។ តែយ៉ាងណា នៅពេលថ្មីៗនេះ លោកបង្ហាញការភ្ញាក់ផ្អើល ធ្វើមហាជនសម្តែងការសារទរដល់រូបលោកជាខ្លាំង បន្ទាប់នាយ បានបង្ហាញពីការឈប់ជក់បារី រហូតបានសម្រេច ដែលមកដល់ត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកបានចាកចេញពីការញៀនបារីអស់រយៈពេល១ឆ្នាំហើយ។
នេះបើយោងតាមបង្ហោះនៅគណនីហ្វេសប៊ុករបស់ នាយ ទុយ បានសរសេរថា លោកបានឈប់បះពាល់ជាមួយបារីអស់ពេលមួយឆ្នាំ ហើយ ដោយលោកសម្រេចផ្តាច់វា ដើម្បីរក្សាសុខភាពលោកឱ្យកាន់តែរឹងមាំទៀតផង ដោយសំណេរទាំងស្រុងលោក អ៊ឹង រដ្ឋា ហៅ នាយ ទុយ បានសេសេររៀបរាប់យ៉ាងដូចថា “ខួប១ឆ្នាំគត់ថ្ងៃឈប់ជក់បារី ១ កញ្ញា ២០២០ ជក់បារីបណ្តាលឱ្យខូចសុខភាព កីឡាដើម្បីសុខភាព”។
យ៉ាងណាមិញ បន្ទាប់ពីឃើញយ៉ាងដូច្នេះ អ្នកគាំទ្រនិងមហាជនបានសម្តែងពីការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រូល្អរបស់លោក ដែលបានបង្ហាញពីការផ្តាច់បារី ដែលនេះអាចធ្វើឱ្យអ្នកញៀនបារីមួយចំនួនអាចនឹងឈប់ពិសារបារី ហើយងាកមកហាត់ប្រាណជាប្រចាំដូចជារូបលោក៕
មតិយោបល់