ភ្នំពេញ: ករណីយុវជនម្នាក់ សង្ស័យឥទ្ធិពលសារធាតុញៀនបានរើឡើង បានដាក់គន្លឹះទ្វារផ្ទះយកកូនកាំបិតអារកសម្លាប់ខ្លួន រួចរត់ទៅដួលស្លាប់នៅក្នុងបន្ទប់ទឹក ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះជួលមួយកន្លែង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសដែលអារកសម្លាប់ខ្លួន ត្រូវបានក្រុមគ្រួសារ អោយដឹងថា ឈ្មោះ ពុធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ធ្លាប់ប្រើសារធាតុញៀន ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ បានអារក និងកូនកាំបិតចិត្តបន្លែង ហើយរត់ទៅដួលស្លាប់នៅក្នុងបន្ទប់ទឹក ។
តាមសំដីឈ្មោះ ពុធ រ៉ា អាយុ ៦១ឆ្នាំ ជាអាជីវករលក់មាន់ ត្រូវជាឪពុក បានអោយដឹងថា នៅវេលាម៉ោងប្រមាណ០៧ព្រឹក ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០២១ គាត់បានធ្វើដំណើរទៅលក់មាន់នៅផ្សារ ដីហុយ ដោយកូនប្រុសនៅផ្ទះតែឯង ។ លុះនៅវេលាម៉ោងប្រមាណ ១២និង០០នាទីថ្ងៃត្រង់ ក៏បានត្រឡប់មកផ្ទះវិញ ឃើញទ្វារផ្ទះដាក់គន្លឹះមានការសង្ស័យ គាត់ក៏បានធាក់ទំលាយ ចូលទៅខាងក្នុង ឃើញសុទ្ធតែឈាមក្នុងផ្ទះ ។ ដោយឃើញបែបនេះ គាត់ក៏បានទៅមើលបន្ទប់ទឹកជាប់គន្លឹះ ក៏បានធាក់ទំលាយទៀត ស្រាប់តែឃើញកូន ដេកស្លាប់ក្នុងថ្លុកឈាម និងបានប្រាប់ អ្នកជិតខាងក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង ។
តាមឪពុកបានអោយដឹងថាទៀត កូនប្រុសរបស់គាត់ជាមនុស្សញៀនថ្នាំ អស់រយៈពេលប្រមាណ៨ឆ្នាំមកហើយ ដោយគាត់ធ្លាប់បញ្ជូន ទៅមណ្ឌលកែប្រែប្រមាណ៤ទៅ៥ដងមកហើយ នៅតែមិនបាត់ ។ ឪពុកបានអះអាងថា ដោយសង្ស័យថាថ្នាំញៀន បានរើឡើង ក៏បានអារកសម្លាប់ខ្លួនបែបនេះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ពាក់ព័ន្ធនឹងករណីខាងលើ ៕
មតិយោបល់