ព័ត៌មានជាតិ

រថយន្ត០២គ្រឿងកៀរគ្នាចំណុចផ្លូវឆ្លង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្ត២គ្រឿងបានកៀរគ្នា នៅចំណុចផ្លូវបត់ បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវសាលាសុវណ្ណភូមិ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង២គ្រឿង ធ្វើដំណើរស្របទិសដៅគ្នាពី ជើងទៅត្បូង ដោយរថយន្តទី១ម៉ាកហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2AV-9553 និងរថយន្តមួយគ្រឿងទៀត ប្រភេទ HYUNDAI ធុនធំ ពាក់ស្លាកលេខព្រះសីហនុ-6712 ធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបត់ស្តាំទាំង២ដូចគ្នា ក៏បណ្តាលឲ្យប៉ះកៀរគ្នា រងការខូចខាតទាំងសងខាងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របស្រួលគ្នាមួយជំហានសិន មុននឹងកម្លាំងជំនាញចុះធ្វើការវាស់វែង ៕

មតិយោបល់