ព័ត៌មានជាតិ

មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅស្រុកស្ទឹងសែន

កំពង់ធំៈ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ស្រុកស្ទឹងសែន មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ សាន មឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ចុះមុជទឹកត្រពាំង(ជនវិកលចរឹក)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់