(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបហើយថា តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងជាគ្រាប់ពេជ្ររបស់ផលិតកកម្មហង្សមាស គឺ អ្នកនាង ឱក សុគន្ធកញ្ញា នាងពេលបច្ចុប្បន្នគឺមានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ជាចំណងដៃ បន្ទាប់បានរៀបមង្គលការជាមួយប្អូនប្រុសថៅកែហង្សមាសរួមរាល់។ បើតាមគម្រោងតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា គ្រោងនឹងយកកូនម្នាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ ក្រោយពីកូនប្រុសរបស់ខ្លួនមានវ័យ២ឆ្នាំ ប៉ុន្តែដើម្បីការពារខ្លួន នាងសុខចិត្តពន្យាគម្រោងនោះទាំងអារម្មណ៍សោកស្តាយបំផុត។
ជាការពិតណាស់ ចាប់តាំងពីរៀបការមានគ្រួសារមក តារាចម្រៀងល្បីឈ្មោះរូបនេះ មានគម្រោងនឹងយកកូនជាបន្តបន្ទាប់ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពីព្រោះនាងនិងគ្រួសារស្រឡាញ់ និងចង់បានកូនច្រើន។ ពេលនេះកូនប្រុសជាទីស្រឡាញ់របស់នាងមានវ័យ២ ឆ្នាំហើយ ថែមទាំងគួរឱ្យស្រឡាញ់ផងដែរ ល្មមដល់ពេលដែលនាងត្រូវយកកូនម្នាក់បន្ថែមទៀតតាមគម្រោងហើយ សូម្បីតែអ្នកគាំទ្រក៏ទន្ទឹងរងចាំ ឃើញតារាចម្រៀងរូបនេះយកកូនបន្ថែមផងដែរ ។
មួយរយៈចុងក្រោយនេះតារាចម្រៀង ឱក សុគន្ធកញ្ញា មិនសូវមមាញឹកនៅក្នុងការងារសិល្បៈដូចកាលពីមុនឡើយ សូម្បីតែឡើងឆាតតន្រ្តីក៏ត្រូវផ្អាកទាំងស្រុង ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ ប៉ុន្តែជាញឹកញាប់អ្នកនាងតែងតែចំណាយពេលវេលាឡាយវិដេអូជាមួយកូនប្រុសរបស់ខ្លួនដើម្បីជជែកកម្សាន្តជាមួយអ្នកគាំទ្រ ។
អ្នកគាំទ្រជាច្រើននៅតែសួរសំណួរដដែលៗទៅកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ថាតើពេលណានាងយកកូនទី ២ ? សំណួរនេះត្រូវបានតារាចម្រៀង ឱក សុគន្ធកញ្ញា បញ្ជាក់ទៅកាន់អ្នកគាំខ្លួនថា ក្នុងពេលនេះនាងមិនអាចយកកូនទី ២ តាមគម្រោងដែលគ្រោងទុកបានទេ ដូចដឹងស្រាប់ហើយថា ជំងឺកូវីដ ១៩ នៅពុំទាន់ធូស្រាល ម្យ៉ាងវិញទេ ការពពោះក្នុងសម័យកាលនេះជួបនូវការលំបាកច្រើន ទើបនាងសម្រេចចិត្តពន្យាពេលវេលាសិន បើស្ថានភាពជំងឺកូវីដ ១៩ មានការធូស្រាលនាងនឹងយកកូនជាបន្តបន្ទាប់ ។
ស្របពេលសម្រាកនៅផ្ទះមើលថែទាំកូនប្រុសជាទីស្រឡាញ់ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មិនបានបណ្តោយខ្លួនឱ្យធាត់ទ្រលុកទ្រលន់ដូចពេលមុនដែរ នាងតែងតែចំណាយពេលវេលាហាត់ប្រាណ ថែរក្សារាង ដើម្បីឱ្យមានរាងស្រស់ស្អាត ៕
មតិយោបល់