កំពង់ឆ្នាំងៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦និង១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយអ្នកបើកបររថយន្តចំនួនពីរនាក់៖
១.ឈ្មោះ យុំ វណ្ណះ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដូនម៉ៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ ជុំ វី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិឈូកក្រញ៉ាស់ ឃុំឃូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បណ្ដាលឲ្យខូចខាតកញ្ចក់មើលក្រោយរថយន្តចំនួនបី និង វ៉ៃតប់គ្នា បណ្ដាលឲ្យកកស្ទះចរាចរណ៍។
ក្រោយពីបានទទួលបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈ ទូរស័ព្ទ កម្លាំងនគរបាលប៉ុស្តិ៍ពានី និងកម្លាំងជំនាញអធិការនគរបាលស្រុកកំពង់ត្រឡាច បានចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនបង្កពីរនាក់ និងរថយន្តពីរគ្រឿង បញ្ជូនមកអធិការនគរបាលស្រុកកំពង់ត្រឡាច។
បច្ចុប្បន្នជនបង្កទាំងពីរនាក់ រួមទាំងរថយន្តពីរគ្រឿង កម្លាំងជំនាញ អធិការនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមក ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕
មតិយោបល់