បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG ត្រូវបានគេដឹងថានឹងមិនអាចបង្ហាញវត្តមានប្រកួតឲ្យជម្រើសជាតិរបស់បារាំងក្នុងវគ្គជម្រុះតាមទ្វីបពានរង្វាន់ពិភពលោកប៉ះនឹងក្រុមជម្រើសជាតិអ៊ុយក្រែនិងហ្វាំងឡង់ឡើយ។
Mbappe បានទទួលរងរបួសនៅក្នុងពេលបំពេញភារៈកិច្ចឲ្យជម្រើសជាតិនេះបើយោងតាមសេចក្តីប្រកាសដោយសហព័ន្ធបាល់ទាត់បារាំង FFF បានធ្វើឡើងកាលពីថ្ងៃ
ព្រហស្បតិ៍ម្សិលមិញ។
របួសដែលបានកើតឡើងនៅក្នុងការប្រកួតរវាងបារាំងនិងក្រុមបូស្នៀក្នុងលទ្ធផល១ស្មើហើយ Mbappe ត្រូវបានប្តូរចេញនៅចុងម៉ោងទៅហើយនៃការប្រកួត។ Mbappe នឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញមុនក្រុមជម្រើសជាតិបារាំងហើយអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតឲ្យលីគវិញនៅថ្ងៃទី១១ខែកញ្ញាជូនក្លឹប PSG៕
មតិយោបល់