តារាសម្តែង អេដវីន សម្រេចចិត្តសាងផ្នូស ក្រោយចេញពីពន្ធនាគារ

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបរួមហើយថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារាសម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាមិញ ក្រោយពីមានសេចក្តីរាយការណ៍ថា តារារូបនេះកំពុងស្ថិតនៅក្រៅឃុំ ក៏ស្រាប់តែមានរូបភាពជាច្រើននៅលើបណ្តាញសង្គម ដែលហាក់បង្ហាញយ៉ាងច្បាស់ថា លោកពិតជាបានចេញពីពន្ធនាគារមែន ដែលបច្ចុប្បន្នកំពុងរកទីស្ងប់ស្ងាត់ ពោលគឺសាងផ្នូសជាសង់ មួយរយៈដើម្បីឲ្យចិត្តស្ងប់។

ក្រោយត្រូវបានដោះលែងឲ្យសេរីភាពវិញ លោក អេដវីន ក៏បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ បន្ទាប់ពីជួបរឿងរ៉ាវជីវិតដែលនឹកស្មានមិនដល់ផ្ទួនៗគ្នា ខណ:ពេលដែលរូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពដែលតារាសម្តែងរូបនេះ កំពុងគ្រងស្បង់ចីពរ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យមហាជន និងហ្វេនៗជាអ្នកគាំទ្រលោកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *