ព័ត៌មានជាតិ

រថយន្តបត់ឆ្លងផ្លូវបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបាក់ដាច់កង់មុខ រងរបួសធ្ងន់ស្រាល០២នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ស្រាល០២នាក់ ចំណែកម៉ូតូបាក់ដាច់កង់មុខចេញពីម៉ូតូ រីឯរថយន្តរងការខូចខាតផ្នែកចំហៀង និងកញ្ចក់ធ្ងន់ធ្ងរដូចគ្នា ទីតាំងស្ថិតតាមបណ្តោយផ្លូវហាណូយ ក្បែរវត្តឃ្មួញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូឌ្រីមសង់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AC-2164 បើកបរដោយយុវជន០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរូឡា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-3671 ធ្វើដំណើរពីត្បូងទៅជើងបត់ឆ្វេងឆ្លងផ្លូវ បុកគ្នាពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់កង់មុខចេញពីម៉ូតូ និងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តរងការខូចខាតផ្នែកមុខចំហៀងខាងស្តាំ កញ្ចក់ផ្ទាំងមុខ និងចំហៀង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់