ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែឃើញក្នុងឈុតសិចស៉ីបែបសម័យថ្មី ពេលនេះ អាណារ៉ូស គ្រងឈុតប្រពៃណីបែបបុរាណ ស្អាតប្លែកតែម្តង

(ភ្នំពេញ)៖ អាណារ៉ូស ដែលអ្នកលេងបណ្តាញសង្គមនិយមហៅថា «រ៉ូស» នោះ គឺជាតារាចម្រៀងមួយរូប ដែលតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។ បន្ទាប់ពីកែសម្ភស្សបានសម្រេច គេសង្កេតឃើញថា សម្រស់របស់កញ្ញា រ៉ូស គឺបានស្អាតជាងមុនមួយទំហឹងតែម្តង។

ជាក់ស្តែង នៅពេលនេះ កញ្ញា រ៉ូស ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ទៀតហើយ នៅពេលគ្រងឈុតបុរាណយ៉ាងសមសួន ស្អាតប្លែកខុសពីរាល់ដង ដែលតែងតែបញ្ចេញសម្រស់ក្នុងឈុតសម័យ ចេញលើចេញក្រោម។

បើនិយាយទៅ អាណារ៉ូស បានផ្លាស់ប្តូរស្ទីលថ្មី១៨០ដឺក្រេ ដោយធ្លាប់ស្លៀកសម្លៀកបំពាក់បែបសុិចសុី តែលើកនេះ គឺជំនួសដោយគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរវិញម្តង ក្រឡេកមើលស្បែកកញ្ញាមានភាពរលោងស្រិល និងរាងវិញ គឺតូចច្រឡឹងតែម្តង។ ទោះបីកញ្ញាមានសម្រស់ស្អាត ស្រាប់តាមរបៀបមនុស្សសម័យថ្មីពិតមែន ប៉ុន្តែនៅពេលគ្រងឈុតសម័យដើម គឺនៅតែស្អាត និងរមទម្យសមជានារីខ្មែរពិតៗ។ ក្រៅពីនេះ មហាជនក៏ដូចជាអ្នកគាំទ្រ តារារូបនេះក៏បានពោលពាក្យសរសើរជាច្រើនដែលតារារូបនេះ អាចស្លៀកសម្លៀកបំពាក់ទាំងសម័យក៏បាន ទាំងបុរាណក៏នៅស្អាត នៅតែសមផងដែរ៕

មតិយោបល់