ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែបញ្ចេញដើមទ្រូងឲ្យគេក្តៅភ្នែក ពេលនេះ អៀ ម៉េងលិ តែងខ្លួនបែបក្រមុំជនបទ ស្អាតប្លែក

(ភ្នំពេញ)៖ កញ្ញា អៀ ម៉េងលិ គឺជាតារាសម្តែងស្រីវ័យក្មេងមួយរូបដែល បើទោះបីទើបតែប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាបានប្រហែលជាប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថាទទួលបានការគាំទ្រយ៉ាងច្រើនខ្លាំងក្លា ពីសំណាក់បងប្អូនអ្នកគាំទ្រមិនតិចនាក់នោះទេ។

ដោយឡែក តារាស្រីរូបនេះ មានទេពកោសល្យសម្តែងយ៉ាងរលូននិង ប៉ិនប្រសព្វយ៉ាងខ្លាំង ដែលធ្វើឲ្យកញ្ញាបានសម្តែងសម្ដែងបានល្អនិងទាក់ចិត្តអ្នកទស្សនាមិនស្ទើរ ជាងនេះទៅទៀត ចំពោះរូបរាងវិញគឺស្អាតអំណោយមកពីធម្មជាតិតែម្តង ដោយមានរាងស្រឡូន សាច់សស្អាត ស្បែករលោងស្រិលតែម្តង អាចនិយាយថាល្អឥតខ្ចោះតែម្តង សម្រាប់នាងជាតារាសម្តែងអាជីពផងដែរនោះ។

យ៉ាងណាមិញកន្លងមកធ្លាប់តែ កញ្ញា ម៉េងលិ ស្លៀកពាកបែបស៊ិចស៊ី តែម្តងនេះកញ្ញា បានប្តួរមកស្ទីលមកស្លៀក សំពត់ អាវផ្កា បញ្ចេញសខ្ចី បែបនារីស្រុកស្រែ ក្រមុំជនបទ សម័យថ្មី ឃើញថាពិតជាស្រស់ស្អាតតាមលក្ខណៈសមរម្យសមសួនបែបប្រពៃណីខ្មែរេជនបទ ដែលស្រស់ស្អាតបែបយុវនារីសម័យថ្មី គួបផ្សំនឹង រូបរាងស្លីម សាច់សខ្ចីដែលធ្វើឲ្យកញ្ញា កាន់តែស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត៕

មតិយោបល់