ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបាត់មុខ ខេមរៈ ស្រីពៅ​ ធ្វើបទថ្មីឲ្យបងប្រុសខ្លួនច្រៀង​

បន្ទាប់ពីបាត់មុខយ៉ាងយូរពីពិភពសិល្បៈ ដែលមានព័ត៌មានធ្លាយចេញមកថានាងមានប្រតិកម្មស្បែក រហូតដល់ដេកកន្ទាល នោះ ស្រាប់តែ​ថ្មីៗនេះ នាងបានបញ្ចេញនូវស្នាដៃខ្លួន​មួយ នោះគឺការធ្វើ Melody ថ្មី​ឲ្យបងប្រុសខ្លួន​ច្រៀង ក្នុងឱកាស​ចូលឆ្នាំទៅវិញ​។​

តាមរយៈបទ «ស្រុកខ្ញុំគេរាំតែអញ្ចឹង​» ច្រៀងដោយ តារាចម្រៀង ខេមរៈ សិរីមន្ត នោះ គេ​ឃើញ​បទនេះដែរ ត្រូវបាននិពន្ធ Melody និងទំនុកច្រៀង​ថ្មី ដោយ​ប្អូនស្រីលោកផ្ទាល់គឺតារាចម្រៀង ខេមរៈ ស្រីពៅ និងនិពន្ធភ្លេងថ្មី Tonasaki ។​

ជាមួយនឹងដំណឹងនេះ បានធ្វើឲ្យ​អ្នកគាំទ្រ​របស់ ខេមរៈ ស្រីពៅ អបអរសាទរយ៉ាងខ្លាំង ដែលចាត់ទុកថា ទំនង​ជានាង​សម្ងំខ្លួន លួច​ហាត់រៀន​ធ្វើ Melody និងអក្សរភ្លេង អំឡុងពេលបាត់ខ្លួនកន្លងមក ។​

គួររំឭក​ជាថ្មីម្តងទៀតថា អំឡុងពេលបាត់ខ្លួនពីពិភពសិល្បៈ ខេមរៈ ស្រីពៅ បានរងនូវព្យុះព័ត៌មានជាច្រើន ក្នុងនោះ ក៏មានសារព័ត៌មាន ក្នុងស្រុកធ្លាប់បានចុះផ្សាយថា នាងបានសម្ងំលួច​បង្កាត់ភ្លើងស្នេហ៍ ជាមួយឧកញ៉ាម្នាក់ ដ៏មានឥទ្ធិពល ៕​
ស្តាប់បទ «ស្រុកខ្ញុំគេរាំតែអញ្ចឹង​» ដូចខាងក្រោមនេះ៖

មតិយោបល់