ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ាន លីនដា និងគង់ ច័ន្ទស្រីមុំ រងការរិះគន់ពីកោះម៉ាឌីវ

ភ្នំពេញ: កាលពីថ្ងៃទី២៧មេសា ដែលតារាស្រីល្បីឈ្មោះ២ដួង គឺអ្នកនាង គង់ ច័ន្ទស្រីមុំ និងអ្នកនាងយ៉ាន លីនដា អតីតភរិយារបស់លោក យ៉ែម សំអូន បានទៅដល់ប្រទេសឌីវ ដូចការគ្រោងទុក។ អ្នកទាំងពីរបានបង្ហាញរូបសម្រស់យ៉ាងស្រស់ឆើតឆាយ ពីកោះម៉ាឌីវ ប៉ុន្តែទន្ទឹងនឹងការកោតសរសើរពីរូបសម្រស់ ក៏មានអ្នករិះគន់ចំពោះតារាទាំងពីរស្របគ្នាផងដែរ។

ក្នុងថ្ងៃអ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា រៀបការថ្ងៃទី១៤ មីនា អ្នកនាងយ៉ាន លីនដា បានអះអាងថាអ្នកនាងនឹងចេញលុយឲ្យគូស្នេហ៍ទាំងពីរបានទៅលេងកោះម៉ាឌីវ ឲ្យដូចអ្វីដែលទាំងពីធ្លាប់បានលើកឡើង ដើម្បីជាកាដូសម្រាប់ពួកគេផង និងដើម្បីឲ្យអ្នកទាំងពីរ បានសាងអនុស្សាវរីយ៍ជាមួយនឹងខ្លួន ដែលនឹងឡើងទៅលេងនៅកោះនោះផង។

មិនខុសពីការគ្រោងទុក ពេលនេះអ្នកទាំងបីបានទៅដល់ប្រទេសម៉ាឌីវហើយ ប៉ុន្តែគេឃើញតែ យ៉ាន លីនដា និងគង់ ច័ន្ទស្រីមុំ ប៉ុណ្ណោះបង្ហោះរូបស្រស់ស្រាយច្រើនជាង ខណ:ដែលលោក គឹម សីហា គឺមិនសូវឃើញនៅក្នុងរូបភាពដើរកម្សាន្តនោះទេ។

យោងតាមអ្នកនាង លីនដា ដំណើរកម្សាន្តនៅកោះម៉ាឌីវនេះ មានរយ:ពេល៣យប់៤ថ្ងៃ ដោយអ្នកនាងគឺជាអ្នកចំណាយទាំងអស់ ដោយសារអ្នកនាងបានចាត់ទុកថាគង់ ច័ន្ទស្រីមុំ និងស្វាមី គឺជាប្អូនដ៏ល្អរបស់ខ្លួនក្នុងវិស័យសិល្ប:។

យ៉ាងណាមិញ ទិដ្ឋភាពបង្អួតសម្រស់របស់អ្នកនាងយ៉ាន លីនដា និងគង់ ច័ន្ទស្រីមុំ ក្រៅពីមានការសរសើរថាស្អាត ក៏មានរិះគន់ដោយមិនសំចៃមាត់ផងដែរ ដោយសារតែអ្នកទាំងពីរតុបតែងកាយ ដោយសំលៀកបំពាក់ស្ដើងៗ និង ស៊ិចស៊ី ដែលក្រុមអ្នករិះគន់ទាំងនោះ យល់ថាមិនសមជាតារាខ្មែរ។

អ្នកបញ្ចេញទស្សន:ពេបជ្រាយបានអះអាងថា ការស្លៀកសំលៀកបំពាក់ឲ្យស្របនឹងការកម្សាន្តនៅតាមឆ្នេរខ្សាច់គឺជារឿងដែលមិនអាក្រក់នោះទេ ប៉ុន្តែអ្វីដែលមិនល្អមើល គឺនៅពេលដែលអ្នកទាំងពីរថតបង្ហោះរូបភាពទាំងនោះឲ្យគេបានឃើញដោយបើកឆាក ក្នុងពេលដែលអ្នកទាំងពីរ គឺជាតារាល្បីដែលគេស្គាល់ភាគច្រើនថាជាជនជាតិខ្មែរ។ ម្នាក់ៗដែលមិនពេញចិត្តចំពោះសកម្មភាពរបស់ពួកនាងបានបន្តថា សំលៀកបំពាក់ចាំងឆ្លុះគ្រឿងក្នុង និងភាពស៊ិចស៊ីដែលបានបញ្ចេញសាច់ត្រគៀក សាច់ខ្នង ហាក់ធ្វើឲ្យបាត់បង់នូវសីលធម៌ និងអរិយធម៌យ៉ាងខ្លាំងសម្រាប់នារីខ្មែរ សម្រាប់តារាខ្មែរ។

គេនៅមិនទាន់ឃើញមានការតបត ណាមួយពីសំណាក់អ្នកនាង គង់ ច័ន្ទស្រីមុំ និងយ៉ាន លីនដានោះទេ ពាក់ព័ន្ធនឹងការរិះគន់នេះ។ ក្រោយបញ្ចប់ដំណើរកម្សាន្តនៅប្រទេសម៉ាឌីវ គង់ ច័ន្ទស្រីមុំ និងស្វាមីបានបង្ហោះថានឹងបន្តទៅលើប្រទេសសិង្ហបុរី ថែមទៀត ដោយគេមិនបានដឹងថាតើយ៉ាន លីនដា នឹងឡើងទៅជាមួយ ឬឡើងទៅប្រទេសអូស្រ្តាលីតែម្ដងនោះឡើយ៕

photo_2016-04-27_22-41-14 photo_2016-04-27_22-41-04 photo_2016-04-27_22-41-08 photo_2016-04-27_22-41-10 photo_2016-04-27_22-41-12

មតិយោបល់