ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាង ស្រីណូ ស្រាប់តែទម្លាយពាក្យក្នុងចិត្តថា «ការមានលុបច្រើន មិនរមែង តែមានក្តីសុខទេ»!

(ភ្នំពេញ)៖ តារាស្រី វ៉ាង ស្រីណូ នៅតែរក្សាបានរូបសម្ផស្សស្រស់ស្អាត មិនចាញ់តារាស្រីវ័យក្មេងជំនាន់ក្រោយនោះដែរ។ មិនតែប៉ុណ្ណោះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃក៏ត្រូវបានគេកត់សម្គាល់ថានាងមានភាពហ៊ឺហារមិនណយទេ ពោលគឺពោរពេញដោយក្តីសុខខ្លាំង។
ជាមួយគ្នានេះតារាស្រី វ៉ាង ស្រីណូ បានរៀបរាប់អារម្មណ៍ចេញពីចិត្តថា «ខ្ញុំធ្លាប់ឮមនុស្សខ្លះនិយាយថា បើសិនជាមានលុយមួយលានដល្លារមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ ហើយជីវិតប្រហែលជាមានតែក្តីសុខ មិនចាំបាច់ពិបាកចិត្តគិតរឿងរកលុយ។ ប៉ុន្តែតាមពិតដល់ពេលនោះ មិនដូចគាត់គិតនោះទេ ព្រោះខ្ញុំឃើញអ្នកដែលមានលុយវាល់លាន ហើយគ្មានក្តីសុខ ច្រើនណាស់។

ស្រីណូ បន្តទៀតថា «មនុស្សលោករមែងតែមាននូវភាពលោភមាន ហើយចង់មានទៀតមានមួយលាន ហើយចង់បានពីលាន បើថ្ងៃណាអ្នកនៅតែមានភាពលោភនោះ អ្នកនឹងនៅតែខំប្រឹងស្រវ៉េស្រវ៉ារកបន្តទៀតគ្មានថ្ងៃឈប់ឈរ។ ចឹងការដែលមានលុយមិនរមែង តែមានក្តីសុខ គ្មានការពិបាកចិត្តនោះទេ។

បន្ថែមពីនេះ វ៉ាង ស្រីណូ លើកឡើងដែរថា មានតែការដែលយើងចេះរីករាយនូវអ្វីដែលយើងមានហើយប្រើជាវិជិត ឲ្យវាមានក្តីសុខល្មមទៅ និងលុយដែលមានឬសមត្ថភាពរបស់ខ្លួនក្នុងសភាពរបស់ខ្លួនកំពុងមាននាពេលនោះទេទើបវាធ្វើឲ្យអ្នកមានក្តីសុខពិត៕

មតិយោបល់