ព័ត៌មានជាតិ

Donny van de Beek មានសង្ឃឹមឡើងវិញដើម្បីបន្តនៅ Old Trafford ក្រោយជួបផ្ទាល់ជាមួយនឹងលោក Ole

បរទេស៖ កីឡាករសញ្ជាតិហូឡង់ Van de Beek មួយរយ:ចុងក្រោយនេះត្រូវបានគេមើលឃើញថាបានរងសំពាធខ្លាំងមែនទែនក្នុងការបន្តរស់នៅជាមួយនឹង Old Trafford ដោយសារតែមិនមានឱកាសច្រើនក្នុងការបង្ហាញខ្លួនឡើយទាំងរដូវកាលមុននិងរដូវកាលនេះ។

ជាពិសេសនៅក្រោយមកដល់របស់កីឡាករ CR7 ប៉ុន្តែទោះបីជាយ៉ាងណាក្តី Van de Beek បានអះអាងថាពិតជាបានពិភាក្សាជាមួយនឹងក្លឹបរួចរាល់ហើយអំពីបញ្ហានេះហើយក៏បានចរចាផ្ទាល់ជាមួយនឹងគ្រូបង្វឹកក្លឹបលោក Ole Solskjare ផងដែរអំពីអនាគតរបស់គាត។

Van de Beek បានបញ្ជាក់ថាការចរចាគ្នាប្រព្រឹត្តទៅយ៉ាងរលូននិងវិជ្ជមានហើយគ្រូបង្វឹករូបនេះបានបង្ហាញពីជំហដែលគាត់និងក្លឹបនៅតែបន្តត្រូវការរូបគាត់ដដែល។

គួរឲ្យដឹងដែរថា de Beek បានបង្ហាញខ្លួនបានតែ៤ដងប៉ុណ្ណោះកាលពីប្រកួតបើករដូវកាលកន្លងមក២០២០-២០២១បន្ទាប់ពីបានផ្ទេរមកចូលរួមក្លឹបក្នុងតម្លៃ៣៥លានផោនពី Ajax ហើយក៏អវត្តមានរហូតមកដល់បច្ចុប្បន្នសូម្បីតែបើករដូវកាលថ្មី៕

មតិយោបល់