ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខចិត្តជួតសម្អាតសាលា៨ឆ្នាំ ដើម្បីបានបញ្ចប់ការសិក្សា

អាមេរិកៈ បុរសចំណាស់ វ័យ ៥៤ឆ្នាំ លោក Michael Vaudreuil ដែលធ្លាប់ធ្វើការងារជាអ្នកបោសសម្អាត ៨ឆ្នាំនៅវិទ្យាស្ថាន the Worcester Polytechnic Institute នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបញ្ចប់ការសិក្សាផ្នែកវិស្វាករម៉េកានិច ពីវិទ្យាស្ថាននេះ ដោយជោគជ័យ។

កាលពីឆ្នា២០០៨ លោក Vaudreuil ជាអ្នកម៉ៅការធ្វើម្នាងសិលាផ្ទាល់ខ្លួន ដែលទទួលបានជោគជ័យជាង២ទសវត្ស នៅក្នុងតំន់លោករស់នៅ។ប៉ុន្តែក្រោយមកការងាររបស់លោកបានក្ស័យធន ផ្ទះត្រូវគេបិទទ្វា រថយន្តរបស់ លោកត្រូវដកហូត ដោយសារគ្មានប្រាក់ចំណូល ។

លោកនិងគ្រួរសារបានផ្លាស់ទៅនៅផ្ទះជួលតូចមួយ ហើយក៏ចាប់ផ្តើមស្វែងរកការងារថ្មីនៅក្រុមហ៊ុនសាងសង់ ប៉ុន្តែគ្មាននរណាម្នាក់ទទួលឡើយ។ ការងារតែមួយគត់ដែលលោករកបាន គឺធ្វើជាឆ្មាំ បោសសម្អាតនៅសាកលវិទ្យាល័យក្នុងតំបន់មួយ ដែលប្រាក់ខែបានត្រឹមពាក់កណ្តាលការងារចាស់ ប៉ុន្តែផ្តល់អត្ថប្រយោជន៍បន្ថែមច្រើន ដូច្នេះលោកបានសម្រេចចិត្តចាប់យក អត្ថប្រជោយន៍បន្ថែមដោយការចូលរៀនដោយឥគិតថ្លៃ។

នៅពេលថ្ងៃ លោក ចូលរៀន សិស្សចេញអស់ពេលយប់ លោកសម្អាត់សាលារៀន។ លោក ខឹងយ៉ាងខ្លាំងណាស់ ហើយក៏ពិបាកចិត្តដែរ ប៉ុន្តែនៅពេលរៀនបាន១ឆមាស លោកទទួលបានចំណាត់ថ្នាក់ A ដំបូងគេ ធ្វើឲ្យអ្វីៗទាំងអស់ប្រែក្លាយជាល្អប្រសើរវិញ។

នៅថ្ងៃទី១៤ខែ មិថុនា ឆ្នាំ២០១៦នេះ គឺ៨ឆ្នាំ បន្ទាប់ពីលោកបានចូលរៀនថ្ងៃដំបូង Vaudreuil បានដើរនៅលើឆាកទទួលសញ្ញាប័ត្រ នៅក្រោមក្រសែភ្នែកដ៏មានមោទនៈភាព បំផុត ពីគ្រួសារ និងមិត្តរួមថ្នាក់។លោក បាននិយាយថា លោកនឹងបន្តការងារជាអ្នកបោសសម្អាតនេះតទៅទៀត រហូតដល់ថ្ងៃណាមួយដែលលោកអាចរកការងារជាវិស្វករបាន ៕

មតិយោបល់