ព័ត៌មានជាតិ

ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងស្ទាវ៧នាក់ ករណីដេញកាប់គ្នាបន្សល់ទុក វត្ថុតាងនៅកន្លែងកើតហេតុ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យព្រហ្មទណ្ឌកម្រិលស្រាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រ ចំណុចផ្លូវជាតិលេខ៥ ទល់មុខហាង២៤ ម៉ោង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីក្មេងស្ទាវ (ក្មេងទំនើង) ២ក្រុម បានដេញកាប់គ្នា មានម៉ូតូ២គឿង នៅចំងាយពីគ្នា៥០.ម ទី១ ម៉ាកហុងដាឌ្រី ពណ៌ក្រហម ស៊េរីឆ្នាំ២០០៤ បិតតែមឆ្នាំ ២០១៤ ចតទុកនៅ ចំហៀងផ្លូវ និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ត្រូវភ្លើងឆេះ បណ្ដាលឲ្យខូចខាតទាំងស្រុង និងនៅជុំវិញកន្លែងកើតហេតុ មានបន្សល់វត្ថុតាង ដូចជាកាំបិតខ្វែវ១ដើម នៅចិញ្ចើមផ្លូវថែមទាំងមានអំបែងដុំថ្មលើទ្រូងផ្លូវជាច្រើនដុំ និងមានស្បែកជើងជាច្រើនគូ តែពុំឃើញមានមនុស្សសល់តែម៉ូតូ ក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចយកម៉ូតូទាំង២គ្រឿង មករក្សាទុក ។

ដោយអនុវត្តតាមគោលការណ៍ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងលោកឧត្តមសេនីយ៍ត្រី ស្នងការរងផែន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាសង្ស័យភាគីទាំងសងខាងបាន ហើយបង្រ្កាប និងឃាត់ខ្លួនបានចំនួន០៧នាក់ ស្រីម្នាក់ ។

ដកហូតសម្ភារៈសរុប៖ បានម៉ូតូចំនួន៧គ្រឿង (ឆេះ១គ្រឿង) និងវត្ថុតាងកាំបិត០៣ដើម ។
ករណីនេះ ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់