(ភ្នំពេញ)៖ បណ្តាទស្សនិកជន ដែលតែងតែគាំទ្រ VJ តាប៊ុយ តាមរយៈការបង្ហាញវត្តមានរបស់លោក ក្នុងកញ្ចក់ទូរទស្សន៍ MYTV ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថា ពិធីករល្បីឈ្មោះរូបនេះ បានសម្រេចដើរចេញពី ទូរទស្សន៍ MYTV បន្ទាប់ពីបម្រើការងារនៅទីនោះ អស់រយៈពេល១៣ឆ្នាំ។ ការចេកចេញនៅពេលនេះ ត្រូវបាន VJ តាប៊ុយ បញ្ជាក់ថា មិនមានរឿងរ៉ាវអ្វីឡើយ បើនិយាយទៅ គឺលោកគ្រាន់តែចង់បានសេរីភាពប៉ុណ្ណោះ។
តាមការឱ្យដឹងដោយសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន តាប៊ុយ បានរៀបរាប់យ៉ាងដូច្នេះថា «នាថ្ងៃនេះខ្ញុំបានសំរេចចិត្តចាកចេញ ពីMyTVហើយ បន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយៈពេលជិត១៣ឆ្នាំ សម្រាប់ការចាកចេញនេះ គឺខ្ញុំ និង MyTV មិនមានបញ្ហាអ្វីនឹងគ្នាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយ និងចង់ឱ្យខ្លួនឯងមានសេរីភាព និងគេងលក់ស្រួលបានដូចគេ ខ្ញុំសូមនិយាយថានាពេលកន្ងង មក ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូល MyTV និងសូមអរគុណដល់ MyTV ដែលយល់ព្រមតាមការសម្រេចចិត្ត របស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់ studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថាហត់ខ្លាំងណាស់ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ) នាពេលនេះគឺចង់សំរាកខួរក្បាល ដើរលេង និងឱ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯងជាយូរពេកហើយ» ។
តាប៊ុយ បានបន្តទៀតថា «វាហាក់បីដូចជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទី2 តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន Stress» ។
យ៉ាងណាជុំវិញការចាកសចេញនេះ តាប៊ុយ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ព្រោះតែសម្រាកខួរក្បាលខ្លះ ជាពិសេសលោកមិនចង់គិតច្រើនបន្តទៀត ដ្បិតត្រូវរ៉ាប់រងជាពិធីករផង ផលិតករផង និងការស្រាវជ្រាវផ្សេងៗទៀត ដែលធ្វើឱ្យហត់នឿយខ្លាំង និងចង់មានសេរីភាព ៕
មតិយោបល់