ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ “No Copy” ឬ “​មិន​ចំលង​” ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​ដាស់តឿន​ឲ្យ​ខ្មែ​រឈប់​ចម្លង​បទ​ពី​បរទេស​ទៀត​ទៅ

​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា បទ “No Copy” ឬ “​មិន​ចំលង​” ជា​បទ​ចម្រៀង​ដែល​ត្រូវបាន​អះអាង​ដោយ​យុវជន ៤ នាក់ ឈ្មោះ Tempo Tris , Ya, Reach, Tin ថា​ជា​បទ​ចម្រៀង​មួយ​ថ្មី​សន្លាង​មិន​ចម្លង​ពី​គេ ។​
2015-03-24_145258
​បទ​ស្នាដៃ​កូន​ខ្មែរ បែប​ចង្វាក់​រ៉​ក ត្រូវបាន​យុវជន​ឈ្មោះ Tempo Tris ធ្វើការ​អះអាង​ថា បទ​នេះ​ទាំង​សាច់ភ្លេង ទំនុក​ច្រៀង មិន​ចម្លង​ពី​គេ​នោះទេ ដោយ​ពួក​ខ្លួន​ខំ​ធ្វើ​វា​ឡើង ដើម្បី​ដាស់តឿន ដល់ យុវជន និង​ផលិតកម្ម​នានា គួរ​បញ្ឈប់​បទ​ចម្រៀង​ចម្លង​ពី​គេ​ទៅ ។ ថ្លែង​ប្រាប់​សារព័ត៌មាន ដំណឹង បែបនេះ បន្ទាប់​ពី អ្នកសារព័ត៌មាន​យើង ជជីក​សួរ​រក​ការពិត ។​

​យើង​សង្កេតឃើញថា បច្ចុប្បន្ននេះ ក្រៅពី Tempo Tris , Ya, Reach, Tin នៅ​មាន​យុវជន​ជាច្រើន​ទៀត បាន​សំងំ​ធ្វើ​បទ​ថ្មី​ជា​ស្នាដៃ​កូន​ខ្មែរ ទោះ​ខ្លួន​ធ្វើ​មិន​បាន​ល្អ ១០០ ភាគរយ តែ​នៅ​តែ​ធ្វើ ដើម្បី​បង្ហាញ​មក​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​ស្តាប់ ក្នុងន័យ​រិះគន់​ស្ថាបនា ដល់​ស្នាដៃ​របស់​ខ្លួន ។
​ត្រង់​ចំណុច​នេះ​ដែរ ក្រសួង​ពាក់​ព័ទ្ធ ជាពិសេស ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គួរតែ​លើកកម្ពស់ អ្នក​មាន​ស្នាដៃ និង​គំនិត បង្កើតឡើង​ដោយ​ខ្លួនឯង ដើម្បី​សង្គមជាតិ រីកចម្រើន ទៅមុខ​ទាំងអស់គ្នា ៕
ស្តាប់បទ No Copy ដូចខាង​ក្រោមនេះ ៖

មតិយោបល់