ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែង អេដវីន នៅក្រៅឃុំ? ខណៈអតីតសង្សារ គឺ សុទ្ធ បញ្ចកា បញ្ជាក់ច្បាស់ៗថា ឈប់ចាញ់បោកពាក្យលួងលោម កុហករបស់ អេដ វីន ទៀតហើយ

 

(ភ្នំពេញ)៖ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសំណេររបស់អតីតគូស្នេហ៍របស់ តារាសម្តែង អេដវីន គឺអ្នកនាង សុទ្ធ បញ្ចកា បង្ហោះសារច្បាស់ៗថា អេដវីន បានចាកចេញពីពន្ធនាគារព្រៃសហើយ ពោលកំពុងនៅក្រៅឃុំថែមទៀតផង។ តែយ៉ាងណា នាងបានបញ្ជាក់ថា លើកនេះឈប់ចាញ់បោក ពាក្យលួងលោម និងពាក្យកុហករបស់ អេដវីន ទៀតហើយ ខណៈស្នាមរបួសចាស់ហាក់មិនទាន់ជាផងនោះ។

លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សា យ៉ាងព្រៃផ្សៃបង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។ នៅអំឡុង មិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារាសម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ពោលនៅថ្ងៃទី៣០ សីហា ឆ្នាំ២០២១ អតីតសង្សាររបស់ អេដវីន គឺអ្នកនាង សុទ្ធ បញ្ចកា ស្រាប់តែបង្ហោះសារថា «Dear Edwin …. អូន សុំបញ្ចប់ រឿង គ្រប់យ៉ាង របស់យើងក្នុងថ្ងៃនេះ ហើយជារឿង រហូតទៅ ! ដល់ពេលដែលអូន រកសុភមង្គលពិត ឈប់ចាញ់បោកភាពលួងលោមកុហុកបោកប្រាស់បងហើយ ជាពិសេស មី L TVR …. សំបុត្រនេះ ពេលបងជាប់តំបូងក្នុង នោះបងផ្ញើរគេយកអោយអូន … បងដឹងអត់ ដោយសារសំបុត្រនេះ ពាក្យពិចកុហុក ក្នុងនេះ បង ឆក់ យក បេះដូង និង ជី វិត អូនទាំងមូល អោយរង់ចាំបង មិនហ៊ានទទួលយកនាក់ណា ទាំង បង ធ្លាប់ធ្វើបាប អូន ស្នាមជាំអូន សុះសាច់ ស្នាមអស់នោះមិនទាន់រលុបទេ! តែចុងក្រោយ ទើបដឹងលទ្ធផលថា បង និង គ្រួសារបង សសេរសំបុត្រឆ្លើយឆ្លងគ្នាថា “ បោកៗ លួងៗ មីកា អោយដកពាក្យបន្តឹងសិនទៅ បានស្រួលដោះស្រាយ តាវា នៅញ៉ែតៗរឿងនឹងពិបាក ដោះស្រាយណាស” ហើយទាំងដែរ មុនមានរឿង បង លួច ទៅ ដេក ជាមួយ មី សង្សារ មុនបង L TVR ប៉ុន្មានដងហើយ អូនចាប់បានឆាត តែដោយសារស្រលាញ់ ក៏លើកលែង ហើយគេលេសថា “ បងស្រវឹង បងខឹងអូនឯង ពេក ចូលចិត្ត ទុកបងចោល ពេលឈ្លោះគ្នា( ហើយអោយអ ញ ទៅ រកតាម ប្រ ហោ ង ណា បើ u eng block me all នឹង ) សំខាន់ ផ្ទះ ក៏ដែរឃើញនៅ ទៀត ទៅដេកផ្ទះ ស្រី រហូត “ mmmm »។

អ្នកនាង សុទ្ធ បញ្ចកា បានបន្ថែមថា «ដល់ finally គេលួចទាក់ទង គ្នា តាំង ពីមុន ចូលក្នុង គុ ក ឆ្ហើយគេក៏បន្តឆ្លើយឆ្លងគ្នា លួង ទាំង 2 ខ្សែរ អាណា ដោះ អញ ចេញ មុន បាន អញ យក មីនឹង។លូវវាយក គ្នា វិញបាត់ ពេលចេញមក នៅផ្ទះ មួយគ្នា ដេក មួយគ្នា សុី ស្ទេក មួយគ្នា ហើយ យកចាន បាយ អញ ទិញ ទៅ សុីpost story ឌឺ អញ ទៀត ម៉ា មី jkj យកគ្រប់ប្រុស ទាំង ប្តីគេដែលជានាក់កំប្លែង ល្បីដែរ យកគ្នារហូត លួចយកគ្នាទៅ ដេក នៅកំពង់សោម សាឡាស់ សាធូប ថោកទាបពេក ទេវតា បរាមុខ អត់បាន អុី គឹក ក្រឡាប់ឡានតាម ផ្លូវ ខាន ច ុ យ ហា។ហេតុតចង់បានធ្វើតួឯក ហើយសំខាន់ តួឯក បានម៉ារឿង បាត់ឈឹង ទើបឃើញ ថត MV ផលិតកម្ម ថ្មី នេះ កន្លះឆ្នាំមុនហេស តួឯង ម៉ារឿង តាំង ពី 4 5 ឆ្នាំមុន សំខាន់ ប្តី មុន អ ញធ្លាប់សុីហើយទៀត»។

អ្នកនាង សុទ្ធ បញ្ចកា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បងហា ថ្ងៃ នេះ អូនសុំលាងភាព ស្អាតស្អំ អូន មកវិញហើយណា គេជេអូន ពេញប្រទេស ដោយសារបងច្រើនហើយ ល្មមបងសង អូនវិញហើយ ប្រុស អន់ដូច សំរាម។ការស្រលាញ់ ដែលធ្លាប់មានស្រលាញ់បងលើសស្រលាញ់ខ្លួនឯង គឺ សល់ត្រឹម 0% ក្នុង ថ្ងៃនេះ»៕

 

មតិយោបល់