រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការអនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១តទៅ។

ព័ត៌មានក្នុងដៃអ្នក
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការអនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១តទៅ។
កំពង់ឆ្នាំង៖ជនល្មើសជាបក្ខពួកក្រុមចោរលួចនិងប្លន់ម៉ូតូ២នាក់ត្រូវបានសមត្ថកិច្ចនគរបាល ព្រហ្ម ទណ្ឌក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តបង្ក្រាបបានខណៈពួកគេកំពុងស្នាក់នៅផ្ទះសំណាក់មួយកន្លែង។ប្រតិបត្តការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៦និង ៤៥នាទីយប់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៤នៅផ្ទះជួលមួយកន្លែងស្ថិតក្នុថភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។ លោកប៉ុលវុទ្ធីស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទនណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងបានថ្លែងប្រាប់អោយដឹងថា៖ជនសង្ស័យទាំង២នាក់នេះមាន១ឈ្មោះអ៊ីសំណាងអាយុ៣៧ឆ្នាំរស់នៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ ដំបងអស់រយៈពេល៥ឆ្នាំពីបទកាច់កយកម៉ូតូហើយទើតែចេញពីពន្ធនាគារបានរយៈពេល១ឆ្នាំ ប៉ុណ្ណោះ ២.ឈ្មោះសួនប៊ុននីអាយុ២៧ឆ្នាំរស់នៅផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ខែនៅខេត្តបាត់ដំបងដូចគ្នានិងទើបតែចេញពីពន្ធនាគារនាពេលថ្មីៗនេះ។ សូមបញ្ជាក់ថានៅក្នុងរយៈពេល២ថ្ងៃនេះម៉ូតូរបស់ប្រជាពលរដ្ឋចំនួន២គ្រឿងត្រូវបានចោរ ប្លន់ និងលួចយកជាបន្តរបន្ទាប់គឺនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៤នៅជិតផ្ទះសំណាក់សាន់ដេ២ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុមចោរ៣ នាក់បានកាប់ម្ចាស់ម៉ូតូ១ដាវចំខ្នងហើយប្លន់យកម៉ូតូស្កុបពីពណ៌ក្រហមមួយគ្រឿងម៉ូតូជិះគេចបាត់។ដោយឡែកករណីទី២បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៤នៅជិតធនាគារខេត្តស្ថិតក្នុងភូមិប្អេរសង្កាត់ប្អេរ គឺចោរម្នាក់បានលួចយកម៉ូតូហុងដាឌ្រីមសេ១២៥ដែលម្ចាស់កំពុងអង្គុយហូបនំគ្រួកភ្លេចសោរនៅជាប់ម៉ូតូនៅចំណុចខាងលើហើយជនល្មើសបានជិះគេចខ្លួនបាត់ដូចគ្នា។ ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់និងកំណត់មុខសញ្ញាបានច្បាស់លាស់សមត្ថកិច្ច នគរបាលបានឈានទៅចាប់បក្ខពួកក្រុមចោរប្លន់និងលួចនេះនៅចំណុចខាងលើតែម្តង។វត្ថុតាង ជាប់នៅនឹងខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះរួមមានដែកអក្សតេចំនួន១ ទឹកថ្នាំញៀន១ កន្ត្រៃ១ ថ្នាំញៀនម៉ាទឹកកក១បំពង់តូច…
កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ត្រង់ចំណុច ភូមិត្រពាំអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស១៣នាក់រងរបួសធ្ងន់ស្រាល។ ប្រភពពីកន្លែងកើតហេតុ…
កោះ Namisum គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Chuncheon នៃប្រទេសកូរ៉េខាងត្បូង ដ៏មានសម្រស់ស្រស់ស្អាត ដោយបច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់ថា មានសក្តានុពលទេសចរណ៍ និងគៀងគរប្រភពចំណូលពីវិស័យនេះ ច្រើនក្រាស់ក្រែល គួរជាទីមោទន។ ប្រសិនបើយោងតាមការការស្រាវជ្រាវ កន្លងមក បានបង្ហាញថា កោះ Namisum គឺមានទំហំ៤៣០,០០០ម៉ែត្រ មានចម្ងាយ ៣.៨គីឡូម៉ែត្រពីតំបន់…
មតិយោបល់