ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រីស្រស់ដើមទ្រូងមូលក្បំ រតនៈ ពិសី បង្អួតរថយន្តថ្មី តម្លៃខ្ទង់ ១០ម៉ឺនដុល្លារ ខណៈអ្នកសិល្បៈផ្សេងទៀត កំពុងជួបវិបត្តិដោយសារកូវីដ-១៩

(ភ្នំពេញ)៖ តារាចម្រៀងស្រី ដើមទ្រូងមូលក្បំសិចស៉ី កញ្ញា រតនៈ ពិសី បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជឫខ្លាំង បន្ទាប់ពីបានបង្ហាញរថយន្តទំនើបថ្មីសន្លាងមួយគ្រឿង មានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារ ដែលជាកាដូថ្មីសម្រាប់ខ្លួនឯង ខណៈដែលអ្នកសិល្បៈមួយចំនួនធំ កំពុងតែជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លូន ព្រោះតែការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយការងារសិល្បៈត្រូវបានផ្អាកសកម្មភាព។

ថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្អួតរថយន្តស៊េរី Land Cruiser 2020 តម្លៃជាង១០ម៉ឺនដុល្លារ ដែលត្រូវដឹងថា ជារថយន្តទិញបន្ត មិនមែនជាថ្មីអូសចេញពីឃ្លាំងឡើយ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរូបនាង ក៏បានបញ្ជាក់ច្បាស់ៗថា រថយន្តនេះ គឺទិញបង់លុយផ្តាច់ មិនមែនបង់រំលោះអ្វីឡើយ ដែលចំណុចនេះ ពិតជាទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ជាចំណូលពី ការលក់ផលិតផលនាំចូល។

មិនខុសពីអ្នកសិល្បៈមួយចំនួន ព្រោះតែសកម្មភាពការងារសិល្បៈរបស់ពួកគេ ត្រូវបានផ្អាកស្ទើរតែទាំងស្រុង ក្នុងដំណាក់កាលនៃជំងឺកូវី-១៩ តារាចម្រៀង សិចស៉ី រតនៈ ពិសី ក៏បាត់សកម្មភាពសិល្បៈស្ទើរ តែទាំងស្រុងដែរ ក្នុងរយៈពេល២ឆ្នាំមកនេះ ប៉ុន្តែដោយសារការងាកទៅចាប់មុខរបរផ្ទាល់ខ្លួន បានធ្វើឲ្យនាងសន្សំលុយបានរាប់ម៉ឺនុដុល្លារ រហូតជិះជាង១០ ទិញ រថយន្តស៊េរី Land Cruiser 2020 ជាកាដូរសម្រាប់ខ្លួនឯង។

យ៉ាងណាមិញ ងាកមកការងារសិល្បៈវិញ កន្លងមក កញ្ញា រតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀងតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅ។ បន្ថែមពីនេះ នាងក៏ធ្លាប់បានចេញទៅសម្តែង និងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលី។ បច្ចប្បន្ននេះ រតនៈ ពិសី ក៏កំពុងត្រៀមចេញបទចម្រៀងថ្មីៗ បន្ថែមទៀតនៅក្នុងផលិតកម្ម ថោន ផងដែរ៕

មតិយោបល់